រកឃើញទីកន្លែងសង្ស័យផលិតស្រាបៀរ Heineken ក្លែងក្លាយ

ភ្នំពេញ៖ វីដេអូមួយមានរយៈពេល២០វិនាទីបង្ហាញឲ្យឃើញអំពីទីតាំងសង្ស័យកន្លែងផលិតស្រាបៀរ Heineken ក្លែងក្លាយ ដែលធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ទៅដល់អ្នកនិយមទទួលទាននោះ ។

វីដេអូនេះ មិនដឹងថា ចេញពីប្រភពខាងណានោះឡើយ គេបន្តចែករំលែកតាមបណ្តាញសង្គមហ្វេសប៊ុក ។

ប្រជាពលរដ្ឋកម្ពុជា មុននឹងជ្រើសរើសរកទិញស្រាបៀរណាមួយទៅពិសានោះ គួរពិចារណាជាមុនសិនអំពីផលប៉ះពាល់ដល់បញ្ហាសុខភាព ។ ពីព្រោះថា បើគេផលិតក្លែងក្លាយហើយនោះ គុណភាពពិតជាពុំមានឡើយ ហើយគ្មានអនាម័យទៀតផង ៕

 

Loading...