រកឃើញមន្ដ្រីនគរបាលនៅខេត្តត្បូងឃ្មុំ ចំនួន៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩

(ត្បូងឃ្មុំ)៖ នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មន្ដ្រីនគរបាលនៅខេត្តត្បូងឃ្មុំ ចំនួន៣នាក់បន្ថែមទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ដែលពាក់ព័ន្ធជាមួយមន្ដ្រីនគរបាលឈ្មោះ វ៉ាន់ ណាក្រូ។

មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំទាំង៣នាក់ ដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖

*ទី១៖ ឈ្មោះ នល់ ចន្ទ្រា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្រុងសួង ខេត្តត្បូងឃ្មុំ
*ទី២៖ ឈ្មោះ ព្រឿង ឡុង ភេទស្រី អាយុ២៧ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
*ទី៣៖ ឈ្មោះ ស ស្សាវត្តី ភេទស្រី អាយុ២០ឆ្នាំ រស់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ មន្ដ្រីនគរបាលខេត្តត្បូងឃ្មុំ ចំនួន៥នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩ ខណៈមន្ដ្រីនគរបាល គ្រូពេទ្យ និងប្រជាពលរដ្ឋជាច្រើន ដែលមានការពាក់ព័ន្ធត្រូវបានយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក៕

Loading...