រកឃើញមូលហេតុបណ្តាលឲ្យតារាលីភាពយន្តបូលីវូដស្លាប់នៅឌុយបៃ

តារាល្បីឈ្មោះរបស់ Bollywood គឺអ្នកស្រី Sridevi Kapoor បានទទួលមរណភាពកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងប្រទេសឌុយបៃ ក្នុងអាយុ៥៤ឆ្នាំ ដោយសារតែលិចទឹកនៅក្នុងហាងហែលទឹកក្នុងសណ្ឋាគាររបស់នាង ។ នេះបើតាមការប្រកាសឲ្យដឹងពីប៉ូលិសទីក្រុងឌុយបៃ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨។

បណ្តាញទំនាក់ទំនងសង្គមបានដកស្រង់សម្តីប៉ូលិសទីក្រុងឌុយបៃអះអាងថា ការស្លាប់របស់តារាសម្តែងជនជាតិឥណ្ឌា Sridevi បានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ដោយសារតែលង់ទឹកនៅក្នុងអាងហែលទឹកនៃអាផាតមែន របស់សណ្ឋាគារ បន្ទាប់ពីការសន្លប់បាត់ស្មារតី ។

មុនដំបូងមានសេចក្តីរាយការណ៍ថា ការស្លាប់របស់តារាសម្តែងនេះដោយសារតែជំងឺបេះដូងកាលពីព្រលប់ថ្ងៃសៅរ៍ សប្តាហ៍មុន នៅឯប្រទេសអារ៉ាប់រួម ។ តារាសម្តែងរូបនេះបានទៅប្រទេសអារ៉ាប់រួមដើម្បីចូលរួមពិធីរៀបអាពាហ៍ពិពាហ៍ក្មូយស្រី, ប្តីរបស់អ្នកស្រី, ផលិតករ Boney Kapoor និងកូនស្រី Khushi បានស្ថិតនៅជាមួយគ្នាអំឡុងពេលដែលគាត់លាចាកលោក ។

ទីភ្នាក់ងារព័ត៌មាន Gulf បានរាយការណ៍ថា ជាតិអាកុលបានរកឃើញនៅក្នុងរាងកាយអ្នកស្រី Sridevi ហើយប៉ូលិសបានសន្និដ្ឋានថា នេះទំនងជាមូលហេតុពិតប្រាកដបណ្តាលឲ្យអ្នកស្រីជួបគ្រោះថ្នាក់នេះកើតឡើង ។

គេនៅមិនទាន់បញ្ជូនសាកសពតារាសម្តែងល្បីឈ្មោះរូបនេះទៅកាន់ប្រទេសឥណ្ឌានៅឡើយទេ ដោយប៉ូលិសឌុយបៃអះអាងថា ត្រូវការធ្វើកោសល្យវិច័យបន្ថែមទៀត ៕

Loading...