រកឃើញយន្តហោះ MH-370 របស់ម៉ាឡេស៊ីធ្លាក់នៅក្នុងប្រទេសបារាំង

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak បានប្រកាសកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ថា បំណែកផ្នែកខាងស្លាបនៃយន្តហោះដែលរកឃើញនៅលើកោះ Reuion ជិតទីក្រុង Madagascar ប្រទេសបារាំងនោះជាបំណែកយន្តហោះម៉ាឡេស៊ី MH-370 ដែលបានបាត់ខ្លួននោះហើយ ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ក្រុមជំនាញបានសិក្សាយ៉ាងច្បាស់ ហើយបានកំណត់ថា បំណែកនោះជាបំណែកយន្តហោះបូអ៊ីង៧៧៧ នោះហើយ ។

ការប្រកាសនេះគឺជាលើកទីមួយបន្ទាប់ពីយន្តហោះនេះបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងរយៈពេល១៧ខែកន្លងមកនេះ។ យន្តហោះនេះបានធ្លាក់។

ជើងហោះហើររបស់ MH-370 បានបាត់ខ្លួនខណៈកំពុងហោះហើរចេញពីទីក្រុងកូឡាឡាំពួរឆ្ពោះទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយមានមនុស្សរួមដំណើរទាំងអស់២៣៩នាក់ ។

ប្រទេសបារាំងបានធ្វើសន្និសីទសារព័ត៌មានទាក់ទងយន្តហោះ MH-370 នេះផងដែរនៅក្នុងទីក្រុងប៉ារីស ។
អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ់បានចេញប្រកាសផ្សព្វផ្សាយពីការរកឃើញយន្តហោះ MH-370 ខាងលើនេះ បន្ទាប់ពីសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

សេចក្តីប្រកាសរបស់អាកាសចរណ៍បានបញ្ជាក់ថា អាកាសចរណ៍ម៉ាឡេស៊ីមានការសោកស្តាយ និងសូមសម្តែងការរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះ និងមិត្តភក្តិជនរួមជាតិដែលរងគ្រោះក្នុងជើងហោះហើរ MH-370 ទាក់ទងព័ត៌មានដែលថា បំណែកយន្តហោះត្រូវបានរកឃើញនៅលើដែនកោះ Reunion ប្រទេសបារាំង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ដែលបំណែកនោះគឺពិតជាបំណែកនៃយន្តហោះ Reunion នោះហើយ ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato Seri Najib Tun Razak បានប្រកាសឡើងបន្ទាប់ពីមានការបញ្ជាក់រួមរបស់អាជ្ញាធរប្រទេសបារាំង BEA ក្រុមស៊ើបអង្កេតស្រាវជ្រាវរបស់ម៉ាឡេស៊ី ក៏ដូចក្រុម ATSB នៅទីក្រុង Toulouse ប្រទេសបារាំងនោះផងដែរ ។

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះទាំងឡាយត្រូវបានគេជូនដំណឹងស្តីអំពីការការរកឃើញបំណែកនៃយន្តហោះដែលបាត់ខ្លួននោះ ។

នេះគឺជាព័ត៌មានមួយដែលទម្លាយអាថ៌កំបាំងដល់ការបាត់ខ្លួនជើងហោះហើរ MH-370 ។ គេបានសម្តែងក្តីសង្ឃឹមថា បំណែកនៃយន្តហោះខ្លះទៀតនឹងត្រូវរកឃើញដើម្បីធ្វើឲ្យកាន់តែជាក់ច្បាស់ចំពោះអាថ៌កំបាំងមួយនេះ ៕

mh370

269805

269793

269797

269794

269802

269806

269799

Loading...

Leave a Reply

Your email address will not be published. Required fields are marked *