រកឃើញហើយក្រុមទាំង២៤ទៅប្រកួតដណ្តើមពានរង្វាន់ទ្វីបអឺរ៉ុប (យូរ៉ូ)ឆ្នាំក្រោយនេះ

ការប្រកួតវគ្គជម្រុះ (Play Offs) បានបញ្ចប់ហើយ ដោយរកឃើញក្រុមទាំង២៤ទៅប្រកួតដណ្តើមពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប ឬគេហៅថា យូរ៉ូ ដែលមាន ម្ចាស់ផ្ទះចំនួន១២ នឹងត្រូវប្រកួតនៅខែមិថុនា និងខែកក្កដា ឆ្នាំ២០២១ខាងមុខ។

ក្រុមទាំង២៤ ត្រូវចែកជា៦ពូល ដោយមួយពូលមាន៤ក្រុម៖

Group A: Turkey, Italy, Wales, Switzerland

Group B: Denmark, Finland, Belgium, Russia

Group C: Netherlands, Ukraine, Austria, North Macedonia

Group D: England, Croatia, Scotland, Czech Republic

Group E: Spain, Sweden, Poland, Slovakia

Group F: Portugal, France, Germany, Hungary.

គួរបញ្ជាក់ថា តាមពិតទៅការប្រកួតយូរ៉ូគឺគ្រោងធ្វើនៅឆ្នាំ២០២០នេះ ប៉ុន្តែដោយសារជំងឺរាតត្បាត Covid-19 តម្រូវឲ្យសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបផ្អាកការរៀបចំព្រឹត្តិការណ៍នេះ ដោយលើកទៅប្រកួតនៅឆ្នាំ២០២១វិញ។ ការប្រកួតយូរ៉ូមាន៤ឆ្នាំម្តង ដោយកាលពីឆ្នាំ២០១៦ ក្រុមដែលទទួលបានជើងឯកគឺក្រុមជម្រើសជាតិព័រទុយហ្គាល់ ហើយក្រុមជើងឯករងគឺក្រុមជម្រើសជាតិបារាំង ដែលពេលនោះបារាំងជាម្ចាស់ផ្ទះ ៕

 

Loading...