រកឃើញ២ក្រុមទៀតឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League 

ក្រុមជម្រើសជាតិបែលហ្ស៊ិក និងក្រុមជម្រើសជាតិអ៊ីតាលី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រកម្មវិធីពានរង្វាន់ National League ក្រោយពីយកឈ្នះគូប្រកួតកាលពីរាត្រីថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ វិច្ឆិកានេះ។

ក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះក្រុមភ្ញៀវដាណឺម៉ាកក្នុងលទ្ធផល៤ទល់២ ដែលធ្វើឲ្យក្រុមនេះឈរលេខ១ក្នុងពូលក្នុងការប្រកួត National League មិនដែលស្គាល់រសជាតិចាញ់ទាល់តែសោះ។ ចំណែកក្រុមអ៊ីតាលីបានយកឈ្នះក្រុមម្ចាស់ផ្ទះបូស្នៀក្នុងលទ្ធផល២ទល់០ ដែលធ្វើឲ្យក្រុមអ៊ីតាលីក៏មិនដែលស្គាល់រសជាតិចាញ់ដែរក្នុងប៉ុន្មានប្រកួតកន្លងមក។

សូមបញ្ជាក់ថា ក្រុមដែលឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League រកឃើញហើយ មាន៤ក្រុមក្នុងនោះមានក្រុមខ្លាំងៗ៤គឺក្រុមជម្រើសជាតិអេស្ប៉ាញ, បារាំង, អ៊ីតាលី និងបែលហ្ស៊ិក ដែលការប្រកួតត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយ ៕

 

Loading...