កីឡា ៖ ទីបំផុតរកឃើញក្រុមទាំង ១៦ មកពី ៦ ទ្វីបផ្សេងៗគ្នាដែលត្រូវលេងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសជប៉ុនលើ វិញ្ញាសាបាល់ទាត់បុរសហើយ។
សម្រាបសភាពក្រុមទាំង១៦មានដូចខាងក្រោមនេះ៖
-ក្រុមមកពីអាស៊ី មាន ជប៉ុន (ម្ចាស់ផ្ទះ) កូរ៉េខាងត្បូង អារ៉ាប់ឌីសាអូឌីត និងអូស្ដ្រាលី
-ក្រុមមកពីអឺរ៉ុប មាន អាល្លឺម៉ង់ អេស្ប៉ាញ បារាំងនិងរ៉ូមេណៀ
-ក្រុមមកពីអាហ្វ្រិក មានកូឌ៍រវ័រ អាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប
-ក្រុមមកពីអាមេរិកកណ្ដាលមាន ម៉ិចសិចកូ និងហុងឌូយរ៉ាស
-ក្រុមមកពីអាមេរិកខាងត្បូង អាហ្សង់ទីននិងប្រេស៊ីល។
សូមជម្រាបថា ការចាប់ឆ្នោតនឹងត្រូវធ្វើឡើងថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១ ៕