រក​ឃើញ​បុរស​ម្នាក់​វិជ្ជមាន​កូ​វីដ​១៩ នៅ​សង្កាត់​ទួល​សង្កែ​ទី​១

ភ្នំពេញ​: នៅវេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២២ ខែមីនា នេះ ក្នុង​មូលដ្ឋាន​ខណ្ឌឫស្សីកែវ បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​នឹង​មេរោគ​កូ​វីដ​១៩ ចំនួន​០១​នាក់​ទៀត លើ​បុរស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​១០៣R ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​អតីត​សណ្ឋាគារ អ៊ិន​ធើ​ខន​ទី​ណង់​តា​ល់ (The Great Duke) ហើយ​អាជ្ញាធរ​សម្រេច​បិទ​ទីតាំង​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​៕

Loading...