រក​ឃើញ​សាកសព​៩០​ក្នុង​ចំណោម​១៦២​នាក់​ដែល​ធ្លាក់​យន្តហោះ​នៅ​ឥណ្ឌូ​នេ​ស៊ី​

​ក្រុម​អ្នករុករក​កាលពី​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​បាន​អះអាង​ថា​ រហូត​មក​ដល់​ពេល​នេះ​ គេ​ទើបតែ​រក​ឃើញ​សាកសព​៩០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​១៦២​នាក់​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ AirAsia​ នៅ​សមុទ្រ​ឥណ្ឌូ​នេ​ស៊ី​កាលពី​ចុងឆ្នាំ​២០១៤​នោះ​។​

​លោកស្រី​ Nurul​ Karlina​ មន្ត្រី​ទទួល​បន្ទុក​សកម្មភាព​រុករក​ខាងលើ​បាន​ប្រាប់​ប្រភព​ស៊ី​ន​ហួ​ថា​ «​រហូត​មក​ដល់​ពេល​នេះ​ សាកសព​៩០​នាក់​ត្រូវ​បាន​រក​ឃើញ​»​។​ លោកស្រី​បាន​បន្ត​ថា​ បើ​ទោះបី​ប្រតិបត្តិការ​ស្វែងរក​របស់​ក្រុម​កម្លាំង​ទាហានជើងទឹក​បាន​ដក​ចេញ​សកម្មភាព​របស់​ខ្លួន​ក៏​ដោយ​ ប៉ុន្តែ​ការ​ស្វះស្វែង​ រក​ដោយ​ក្រុម​របស់​លោកស្រី​ នៅ​តែ​បន្ត​ធ្វើ​ឡើង​។​

​យន្តហោះ​ AirAsia​ QZ8501​ បាន​ធ្លាក់​ចូល​សមុទ្រ​Java​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៤​ ដោយ​ក្នុង​នោះ​មាន​អ្នកដំណើរ​ និង​អាកាសយានិក​សរុប​១៦២​នាក់​ ។​ យន្តហោះ​ទើបតែ​ហោះហើរ​ចេញពី​ Surabaya​ ទីក្រុង​ធំ​លំដាប់​ទី​២​របស់​ឥណ្ឌូ​នេ​ស៊ី​ឆ្ពោះទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ហើយ​ក៏​ជួប​ហេតុការណ៍​ អកុសល​បែប​នេះ​កើតឡើង​តែ​ម្តង​។​

​កា​រស​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា​ សហ​អាកាសយានិក​ជនជាតិ​បារាំង​បាន​កាន់​ច​ង្កួ​ត​បើកបរ​យន្តហោះ​ ចំណែក​អាកាសយានិក​វិញ​ជា​អ្នកត្រួតពិនិត្យ​មើល​ការ​បញ្ជា​បើកបរ​នោះ​ មុន​ពេល​យន្តហោះ​ធ្លាក់​ចូល​សមុទ្រ​៕​ យ៉ា​ត​ សុមេធ​

AirAsia-body

Loading...

Leave a Reply

Your email address will not be published. Required fields are marked *