រញ្ជួយដីកម្រិត៦.២រ៉ិចទ័រ នៅប្រទេស Panuatu

ក្រុមភូគម្ពវិទូអាមេរិក(USGS) បានប្រកាសថា ការរញ្ជួយដីកម្រិត៦.២រ៉ិចទ័រ​បានកើតឡើង​នៅប្រទេស Vanuatu ស្ថិតនៅ​លើដែនកោះប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ។

មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ​ស្តីអំពីការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិត ព្រមទាំងការព្រមានពីរលកយក្សស៊ូណាមិនៅក្នុងពេលភ្លាមៗនេះទេ ។

ប្រទេស Vanuatu ជាផ្នែកមួយ ស្ថិតនៅត្រង់ចំណុចងាយរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងបំផុត ក្នុងចំណោមប្រទេស​ស្ថិតតាមដងមហាសមុទ្រប៉ាស៊ីហ្វិក ។

ភ្នាក់ងារភូគម្ពសាស្ត្រអាមេរិកបញ្ជាក់ថា ការរញ្ជួយដីខាងលើនេះមានជម្រៅ១៣១គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ៩២គីឡូម៉ែត្រ​ភាព​ពាយព្យ ទីក្រុង Isangel ដែនកោះ Tanna ។

ក្នុងឆ្នាំ២០១៦នេះ ប្រទេស Vanuatu រងការរញ្ជួយដីច្រើនលើកច្រើនសារមកហើយ ក្នុងនោះ ការរញ្ជួយដីលើកខ្លះបង្កឲ្យមាន​រលកយក្សស៊ូណាមិថែមទៀតផង ៕

earthquake1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *