រញ្ជួយដីកម្រិត៧.៨រ៉ិចទ័របង្កឲ្យមានរលកយក្សស៊ូណាមិ ភាគឦសាន្ត ញូវហ្សេឡែន

រលកយក្សស៊ូណាមិត្រូវបានប្រកាសឲ្យដឹង និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត៧.៨រ៉ិចទ័របានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅទីក្រុង Christchurch ប្រទេសញូវហ្សេឡែន ភាគឦសាន្តចម្ងាយ៩១គីឡូម៉ែត្រ ។

ក្រុមភោគម្ពសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីនេះមានកម្រិត៧.៤រ៉ិចទ័រ វាយប្រហារទៅលើទីក្រុង Christchurch ប្រទេសញូវហ្សេឡេន ដែលជាទីក្រុងធំស្ថិតនៅលើដែនកោះភាគខាងត្បូង ។ ទីក្រុងនេះធ្លាប់រងការវាយប្រហារពីការរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រកាលពីខែកុម្ភៈ ឆ្នាំ២០១១ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៨៥នាក់ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ ផ្ទុះសម្បែងយ៉ាងទូលំទូលាយ ។

រដ្ឋាភិបាលញូវហ្សេឡេនបានចេញប្រកាសពីរលកយក្សស៊ូណាមិ ស្ថិតនៅតំបន់ឈូងសមុទ្រភាគខាងត្បូង ។ ស្ថាប័នការពារជនស៊ីវិលជាតិ ដែលទទួលបន្ទុកគ្រោះអាសន្នអះអាងថា «អាចកើតមានរលកស៊ូណាមិ» ។

រលកយក្សស៊ូណាមិនាគ្រាដំបូងទំនងមិនខ្លាំងក្លានោះទេ ប៉ុន្តែសកម្មភាពបន្តកើតឡើងរយៈពេលច្រើនម៉ោង ។ មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក អាមេរិក ដើមឡើង អះអាងថា មិនមានរលកយក្សស៊ូណាមិកើតឡើងនោះឡើយ ៕ សុរ្ម័ន

1472750878871

Loading...