រញ្ជួយដី៤.៩រ៉ិចទ័រភាគកណ្តាលជប៉ុន ញាប់ញ័រទីក្រុងតូក្យូ

រញ្ជួយដីកម្រិត៤.៩រ៉ិចទ័របានកើតឡើងនៅភាគកណ្តាលជប៉ុន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ ។

ទីភ្នាក់ងារភោគម្ភសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីនេះកើតឡើងនៅចម្ងាយ៦គីឡូម៉ែត្រ ភាគខាងកើតទីក្រុងNoda និងមានជម្រៅចុះក្រោម៤៥គីឡូម៉ែត្រ ។

ភ្នាក់ងារអាកាសធាតុជប៉ុនបានឲ្យដឹងថា ការរញ្ជួយដីនេះធ្វើឲ្យញាប់ញ័រដល់ទីក្រុងតូក្យូផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានរលកយក្សស៊ូណាមិឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការរញ្ជួយដីកើតឡើងនៅវេលាម៉ោង៧និង៥៤នាកទីព្រឹក ម៉ោងនៅក្នុងតំបន់ ភាគខាងត្បូងដែនដី Ibaraki ៕

 

japan-quake

Loading...

Leave a Reply

Your email address will not be published. Required fields are marked *