រញ្ជួយ​ដី​កម្រិត​៥.៨​រ៉ិ​ច​ទ័​រ​នៅ​ទីក្រុង​ Christchurch​ ប្រទេស​ញូ​វ​ហ្សឺ​ឡេ​ន​

​ការ​រញ្ជួយ​ដី​កម្រិត​៥.៨​រ៉ិ​ច​ទ័​រ​ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ទីក្រុង​ Christchurch​ ប្រទេស​ញូ​វ​ហ្សឺ​ឡេ​ន​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ការ​រញ្ជួយ​ដី​នេះ​ មិន​ទាន់​មាន​របាយការណ៍​ស្តី​អំពី​ការ​ខូចខាត​ទ្រង់ទ្រាយ​ធំ​ ឬ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ឡើយ​ ។​

​ម្ចាស់​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ ស្ថិត​នៅ​ទីតាំង​រង​គ្រោះ​ ឈ្មោះ​ Jenny​ Krex​ បាន​ប្រាប់​ប្រភព​ព័ត៌មាន​ក្នុងស្រុក​ថា​ របស់របរ​ក្នុង​ហាង​របស់​អ្នកស្រី​បាន​ធ្លាក់​បាក់បែក​មួយ​ចំនួន​ ហើយ​ភ្ញៀវ​ដែល​ចូល​មក​ហាង​របស់​អ្នកស្រី​បាន​នាំ​គ្នា​រត់​ចេញ​ទៅ​ខាងក្រៅ​អស់​ អំឡុង​ពេល​ដែល​មានការ​រញ្ជួយ​ដី​នេះ​កើតឡើង​ ។​ អ្នកស្រី​បន្ត​ថា​ ទោះ​យ៉ាងណា​ គ្រប់​គ្នា​មាន​សុវត្ថិភាព​មួយ​រយ​ភាគរយ​ ។​ វា​ជា​ការ​កក្រើកញាប់ញ័រ​ដ៏​ខ្លាំង​មួយ​នៅ​ទីកន្លែង​នេះ​ ។​

​ការ​រញ្ជួយ​ដី​នៅ​ពេល​នេះ​បាន​កើតឡើង​ក្នុង​រយៈពេល​មុន​១​ស​ប្តា​ហ៍​ ថ្ងៃ​ដែល​ប្រារព្ធ​ទិវា​អនុស្សាវរីយ៍​លើក​ទី​៥​ចំពោះ​ការ​រញ្ជួយ​ដី​កម្រិត​៦.៣​រ៉ិ​ច​ទ័​រ​នៅ​ក្នុង​ទីក្រុង​ Christchurch​ បណ្តាល​ឲ្យ​មនុស្ស​១៨៥​នាក់​បាត់បង់​ជីវិត​ ដែល​ជា​គ្រោះ​មហន្តរាយ​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​បំផុត​នៅ​ញូ​វ​ហ្សឺ​ឡេ​ន​ ។​

​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ USGS​ បាន​បញ្ជាក់​ថា​ នេះ​ជា​ការ​រញ្ជួយ​ដី​ថ្មី​បំផុត​នៅ​ញូ​វ​ហ្សឺ​ឡេ​ន​ ដែល​មាន​កម្រិត​៥.៨​រ៉ិ​ច​ទ័​រ​ និង​មាន​ជម្រៅ​ប្រមាណ​៨​គីឡូម៉ែត្រ​ ។​ ការ​រញ្ជួយ​ដី​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១៧​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​ Christchurch​ ។​

​លោកស្រី​ Caroline​ Little​ អ្នកនាំពាក្យ​ក្រុម​ត្រួត​និត្យ​ការ​អន្តរាយ​ភូមិសាស្ត្រ​ញូ​វ​ហ្សឺ​ឡេ​ន​បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​ញាប់​ញ័រ​តិចតួច​ប៉ុណ្ណោះ​ដែល​អាច​បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​ម៉ិ​នោះ​។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ លោកស្រី​បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ និង​សត្វ​ទទួល​រងគ្រោះថ្នាក់​ផង​ដែរ​ ខណៈ​ដែល​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រត់​ចេញពីផ្ទះ​សម្បែង​ ហើយ​សម្ភារៈ​ របស់របរ​មួយ​ចំនួន​មានការ​បាក់បែក​ ។​

​ប្រទេស​ញូ​វ​ហ្សឺ​ឡេ​ន​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​អូស្ត្រាលី​ និង​មាន​ទីតាំង​ស្ថិត​នៅ​ជា​ផ្ចឹ​តនៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ ដែល​ជា​និច្ចកាល​បង្ក​ឲ្យ​មានការ​កក្រើកញាប់ញ័រ​ផែនដី​ក្នុង​មួយ​ឆ្នាំៗ​មាន​រហូត​ដល់​១៥.០០០​លើក​ឯណោះ​ ៕​

a-scientist-points-to-a

Untitled-1 copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *