រញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ច​ទ័​រ​កក្រើក​នៅ​តៃវ៉ាន់​

​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​កម្រិត​៥.៩​រ៉ិ​ច​ទ័​រ​បាន​កក្រើក​ឡើង​កាលពី​វេលា​ទៀម​ភ្លឺ​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ធ្វើ​ឲ្យ​កក្រើក​នៅ​ប្រទេស​តៃវ៉ាន់​ ។​ ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​ទាន់​មាន​របាយការណ៍​បញ្ជាក់​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ឬ​ខូចខាត​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅឡើយ​។​

​ប្រភព​ពី​ USGS​ បន្ត​ថា​ ហេតុការណ៍​រញ្ជួយ​ដី​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ម៉ោង​នៅ​ក្នុង​តំបន់​ ស្ថិត​នៅ​ចម្ងាយ​២៥​គីឡូម៉ែត្រ​ ភាគ​ខាងកើត​ទីក្រុង​ Taitung​ ដែល​ជា​ដែន​កោះ​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​។​ ការ​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​ចុះ​ក្រោម​២៥​គីឡូម៉ែត្រ​។​

​គួរ​រំលឹក​ថា​ ការ​រញ្ជួយ​ដី​កម្រិត​៦.៣​រ៉ិ​ច​ទ័​រ​នៅ​ភាគ​កណ្តាល​របស់​តៃវ៉ាន់​កាលពី​ខែមិថុនា​ ឆ្នាំ​២០១៤​បាន​សម្លាប់​មនុស្ស​៤​នាក់​ និង​បង្ក​ឲ្យ​មាន​បាក់​ដី​ផង​ដែរ​។​ ការ​រញ្ជួយ​ដី​កម្រិត​៧.៦​រ៉ិ​ច​ទ័​រ​នៅ​តៃវ៉ាន់​កាលពី​ខែកញ្ញា​ ឆ្នាំ​១៩៩៩​ សម្លាប់​មនុស្ស​ខ្ទង់​២,៤០០​នាក់​ ៕​ យ៉ា​ត​ សុមេធ​

seismograph-497692

Loading...

Leave a Reply

Your email address will not be published. Required fields are marked *