រញ្ជួយ​ដី​កម្រិត​៨.៣​រ៉ិ​ច​ទ័​រ​នៅ​ភាគ​កណ្តាល​ប្រទេស​ឈី​លី​ បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មិ​

​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​បាន​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ មាន​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​៨.៣​រ៉ិ​ច​ទ័​របា​ន​កើតឡើង​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ឈី​លី​ បង្ក​ឲ្យ​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​តំបន់​ស្ថិត​តាម​ឈូង​សមុទ្រ​នោះ​ត្រូវ​ភៀសខ្លួន​បន្ទាន់​ ព្រមទាំង​មាន​សញ្ញា​ប្រកាស​អាសន្ន​ស្តី​អំពី​រលក​យក្ស​ស៊ូ​ណា​មិ​ដែល​អាច​ធ្វើ​ឲ្យ​ញាប់​ញ័រ​ទៅ​ដល់​ប្រទេស​ជប៉ុន​ផង​ដែរ​ ។​

​យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ និង​១០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ប្រទេស​ឈី​លី​ ។​ ពលរដ្ឋ​មានការ​ភិតភ័យ​នាំ​គ្នា​ចាក​ចេញពី​លំនៅ​ឋាន​ទៅ​ឈរ​នៅ​លើ​ដងផ្លូវ​ទាំងឡាយ​ក្នុង​ទីក្រុង​ Santiago​ និង​នៅ​តាម​មហាវិថី​នានា​ក្នុង​ទីក្រុង​ដទៃ​ផ្សេង​ទៀត​ ហើយ​ដែល​ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ញាប់​ញ័រ​ទៅ​ដល់​អា​ហ្ស​ង់​ទី​ន​ ។​

​ក្រុម​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក​ USGS​ បាន​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៨.៣​រ៉ិ​ច​ទ័​រ​ ស្ថិត​នៅ​ចម្ងាយ​២២៨​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ Santiago​ ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​៦.៦​លាន​នាក់​នោះ​ ។​ រដ្ឋាភិបាល​ឈី​លី​បាន​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​មាន​កម្រិត​៨​រ៉ុ​ច​ទ័​រ​ មាន​ជម្រៅ​រំ​ញ័រ​៨​គីឡូម៉ែត្រ​ចុះ​ក្រោម​ ។​ ការ​រញ្ជួយ​ដី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥៤​នាទី​ព្រឹក​ ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឈី​លី​ លោក​ Jorge​ Burgos​ បាន​ថ្លែង​ថា​ ពលរដ្ឋ​នៅ​តាម​ទីប្រជុំជន​តំបន់​ឈូង​សមុទ្រ​ ត្រូវ​ជម្លៀស​បន្ទាន់​ ។​ ការ​រញ្ជួយ​ដី​នេះ​មាន​កម្រិត​រំ​ញ័រ​រហូត​ដល់​តំបន់​ Buenos​ Aires​ ប្រទេស​អា​ហ្ស​ង់​ទី​ន​ ចម្ងាយ​ប្រមាណ​១៤០០​គីឡូម៉ែត្រ​ ខណៈ​សេចក្តី​ព្រមាន​ពីរ​លក​យក្ស​ស៊ូ​ណា​មិ​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ឈី​លី​ទាំងមូល​ និង​តំបន់​ឈូង​សមុទ្រ​ប៉ា​ស៊ី​ហ្វ៊ី​ប្រទេស​ពី​រ៉ូ​ ៕

chile-quake1

chile-quake2-data

Loading...

Leave a Reply

Your email address will not be published. Required fields are marked *