រញ្ជួយ​ដី​ក្នុង​កម្រិត​ខ្លាំង​កក្រើក​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ឥណ្ឌា​ និង​ប៉ា​គី​ស្លា​ន​ ស្លាប់​យ៉ាងតិច​260នាក់​

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ ការ​រញ្ជួយ​ដី​មួយ​ដែល​មាន​កម្លាំង​ខ្លាំង​បាន​កើតឡើង​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ហើយ​ដែល​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​ទៅ​ដល់​ទឹកដី​ប៉ា​គី​ស្ថាន​ និង​ឥណ្ឌា​ផង​ដែរ​ ។​

​មនុស្ស​យ៉ាង​តិច២៦០​នាក់​ត្រូវ​រាយការណ៍​ថា​បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ការ​រញ្ជួយ​ដី​នេះ​ ក្នុង​នោះ​ជន​រង​គ្រោះ​ច្រើន​នាក់​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​

​ក្រុម​ផែនដីវិទ្យា​អា​មេ​រិ​ក​ USGS​ បាន​អះអាង​ថា​ ហេតុការណ៍​រញ្ជួយ​ដី​នេះ​មាន​កម្រិត​៧.៥​រ៉ិ​ច​ទ័​រ​ កើតឡើង​នៅ​ប្រជុំភ្នំ​ តំបន់​ Hindu​ Kush​ ចម្ងាយ​៧៥​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​ទីក្រុង​ Faizabad​ ។​

​ប្រព័ន្ធ​ទំនាក់ទំនង​តាម​បណ្តាញ​ទូរគមនាគមន៍​ត្រូវ​កាត់​ផ្តាច់​នៅ​តំបន់​ខ្លះ​ ។​ មនុស្ស​ម្នា​ជា​ច្រើន​បាន​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ឋាន​រៀងៗ​ខ្លួន​ស្ថិត​នៅ​តំបន់​ទីប្រជុំ​ទាំង​ប្រទេស​នេះ​ ។​

​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខេត្ត​ Takhar​ មានការ​រត់​ជាន់​គ្នា​ក្នុង​សាលារៀន​មួយ​ ដោយសារ​ភ្ញាក់ផ្អើល​សេចក្តីរាយការណ៍​អំពី​គ្រោះ​រញ្ជួយ​ដី​នេះ​បណ្តាល​ឲ្យ​សិស្ស​យ៉ាងតិច​១២​នាក់​បាត់បង់​ជីវិត​ និង​២៥​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

​នៅ​ភាគ​ខាងកើត​រដ្ឋធានី​ Jalalabad​ របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​នោះ​ផង​ដែរ​មាន​សេចក្តីរាយការណ៍​មនុស្ស​៥​នាក់​បាន​បាត់បង់​ជីវិត​ ។​ នេះ​បើ​តាម​ព័ត៌មាន​ផ្តល់​ចេញពី​មន្ទីរពេទ្យ​ ។​

​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ឯណោះ​វិញ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ភាគច្រើន​គឺ​កើតឡើង​នៅ​តំបន់​ភាគ​ខាងជើង​ ទី​ដែល​សម្បូរ​ដោយ​ក្រុម​កុលសម្ព័ន្ធ​រស់នៅ​ ។​ មន្ត្រី​បាន​អះអាង​ថា​ ការ​រញ្ជួយ​ដី​នេះ​មាន​ជម្រៅ​២១២​គីឡូ​មែ​ត្រ​ ។​ ដើម​ឡើយ​ គេ​បាន​លើក​ឡើង​ថា​ ការ​រញ្ជួយ​ដី​មាន​កម្រិត​៧.៧​រ៉ិ​ច​ទ័​រ​ ប៉ុន្តែ​ក្រោយមក​ត្រូវ​គេ​បន្ថយ​ចុះ​មក​វិញ​នូវ​កម្រិត​របស់​វា​ ។​

​ពលរដ្ឋ​រស់នៅ​ក្នុង​ទីក្រុង​ ដេ​លី​ ប្រទេស​ឥណ្ឌា​ បាន​រត់​ចេញពី​លំនៅ​ឋាន​ទៅ​ឈរ​នៅ​តាម​ដងផ្លូវ​ ក្រោយ​ពី​ការ​រញ្ជួយ​ដី​នេះ​កើតឡើង​,​ សិស្សសាលា​ និង​បុគ្គលិក​បម្រើ​ការ​រដ្ឋ​ និង​ឯកជន​ត្រូវ​បាន​ជម្លៀស​ខ្លួន​ភ្លាមៗ​ផង​ដែរ​ ៕
sewe (3) sewe (2) sewe (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *