រដូវកាលបាល់ទាត់អឺរ៉ូនៅបារាំង ក៏ជារដូវកាលប្លន់យ៉ាងកក្រើកផងដែរនៅកម្ពុជា

ភ្នំពេញ៖ រដូវកាលបាល់ទាត់អឺរ៉ូនៅបារាំងបាននិងកំពុងប្រព្រឹត្តទៅពីមួយថ្ងៃទៅមួយថ្ងៃ ឆ្ពោះទៅរកការប្រកួតវគ្គផ្តាច់ព្រ័ត្រ រីឯនៅកម្ពុជាវិញ ក៏កំពុងកើតមានអំពើប្លន់ដ៏កក្រើកផងដែរ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ហើយដែលគេដាក់ការសន្និដ្ឋានថា ការចេញធ្វើសកម្មភាពរបស់ក្រុមចោរប្រដាប់អាវុធទាំងនេះ ប្រាកដជាពាក់ព័ន្ធ នឹងការចាញ់ល្បែងស៊ីសង ដែលរីកដុះដាលគ្រប់ទីកន្លែង គ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបហ្មឹងម៉ាត់ណាមួយពីអាជ្ញាធរមានសមត្ថកិច្ចនោះ ។

នៅក្នុងខេត្តកណ្តាល មានករណីប្លន់ជាបន្តបន្ទាប់ ក្នុងនោះមានការដាក់ថ្នាំសណ្តំប្លន់យកលុយ មាស និងភ្ជង់ប្លន់យកម៉ូតូ ។ រីឯនៅរាជធានីភ្នំពេញវិញ មានករណីវាយប្លន់ម៉ូតូបានសម្រេច ហើយសមត្ថកិច្ច ដ៏ច្រើនស្អេកស្កះនៅមិនទាន់ចាប់ខ្លួនក្រុមជនសង្ស័យបាននៅឡើយ ។

កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ ក្រុមចោរប្លន់ប្រដាប់អាវុធ៣នាក់ ជិះម៉ូតូ SL បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ប្លន់យកម៉តូមួយគ្រឿង ម៉ាក MSX ស្លាកលេខភ្នំពេញ 1FD-2818 ពីជនរងគ្រោះម្នាក់ នៅក្នុងក្រុមហ៊ុន 7NG ស្ថិតក្នុងឃុំវិហារសួរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយជិះគេចខ្លួនដោយសុវត្ថិភាព ។

បន្ទាប់មកទៀត នៅយប់ថ្ងៃដដែលនេះ ក្រុមចោរប្លន់បានធ្វើសកម្មភាពបន្តទៀតស្ថិតនៅ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ គឺបានដកកាំភ្លើងវាយក្បាលជនរងគ្រោះម្នាក់ បណ្ដាលឱ្យរងរបួសបែកក្បាល រួចប្លន់យកម៉ូតូ១គ្រឿង ម៉ាក Honda Dream 2013 ពាក់ស្លាកលេខ ភ្នំពេញ 1BF-4461 នៅជិតស្ពានលីយ៉ុងផាត់ ហើយនាំគ្នាជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព ។

ដោយឡែក កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ មិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានកើតមាន ការដាក់ថ្នាំសណ្តំលួចលុយ និងមាសអស់ខ្ទង់៧ពាន់ដុល្លារពីម្ចាស់ផ្ទះរងគ្រោះ ឈ្មោះផន វនី្ន អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ឌួង សុកុល អាយុ៣៨ឆ្នាំ មុខរបរកួកជេដី ហើយគេចខ្លួនដោយសុវត្ថិភាព ហើយដែលសមត្ថកិច្ចនៅមិនទាន់វែកមុខរកជនសង្ស័យនៅឡើយនោះ ៕

21

12

Loading...

Leave a Reply

Your email address will not be published. Required fields are marked *