រដូវ ​ភ្ជុំ​មកដល់ កូន​តិ​រិ​ច្ឆា​ន​វាយ​ឪពុក​ស្លាប់ ឯ​ម្តាយ​របួសធ្ងន់ រឿង​ហាម​មិន​ឲ្យ​ដើរលេង​យប់​

​ខេត្តព្រៃវែង​៖ យុវជន​ម្នាក់​ព្រោះតែ​ខឹង​នឹង​ឪពុក​-​ម្តាយ ស្តីប្រដៅ​រឿង​ដើរលេង​យប់​ច្រើនពេក បាន​ផ្ទុះ​កំហឹង​រមិលគុណ វាយ​ឪពុក​របស់ខ្លួន​រហូត​ស្លាប់ ឯ​ម្តាយ បាន​រងរបួស​ធ្ងន់ បាន​អ្នកភូមិ​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង​១៧​នាទី​យប់ ថ្ងៃទី​២៩ កញ្ញា ម្សិលមិញ នៅ​ចំណុច​ភូមិ​គង​កើត ឃុំ​គោក​គង ស្រុក​ក​ញ្ច្រៀ​ច​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ ថា​ត ថន អាយុ​៦៧​ឆ្នាំ ចំណែក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ ប៊ូ នាត អាយុ​៦៦​ឆ្នាំ រីឯ​ជនសង្ស័យ​ជា​កូន​មានឈ្មោះ ហ៊​ន ហឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​។​

​មុនពេល​កើតហេតុ​ឪពុកម្តាយ បាន​ទូន្មាន​ប្រដៅ ខណៈ​រដូវ​កាល​ភ្ជុំបិណ្ឌ​ក៏បាន​មកដល់​ទៀត​នោះ ដោយបាន​ប្រាប់​កូន​កុំ​ឲ្យ​ដើរលេង​យប់​ច្រើនពេក ប៉ុន្តែ​ការ​ប្រៀនប្រដៅ​នេះ បែរជា​ធ្វើ​ឲ្យ​ជនសង្ស័យ​កើតជា​កំហឹង ចាប់​ឪពុកម្តាយ​ដែល​ចាស់ជរា​ទៅហើយនោះ វាយ​រហូត​ស្លាប់​បុរស​ជា​ឪពុក ចំណែក​ស្ត្រី​ជា​ម្តាយ បាន​រងរបួស​ធ្ងន់ ត្រូវបាន​អ្នកភូមិ​ជួយ​ឃាត់ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ក្រោយ​បង្កហេតុ​ភ្លាម សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ វាយខ្នោះ​កូន​អក​ត្ត​ញ្ញូ​រូបនេះ បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕​

09_30_2015_11_44_17Untitled-1 09_30_2015_11_44_17Untitled-2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *