រដ្ឋបាលខណ្ឌដូនពេញ សហការ ជាមួយក្រុមគ្រូពេទ្យ បន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន៤នាក់នៅក្នុងសង្កាត់ផ្សារថ្មីទី២ ក្រោយធ្វើតេស្ត យកសំណាក២ដង ទើបដឹងលទ្ធផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការ ជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្ត យកសំណាក២ដង ទើបដឹងលទ្ធផល (វិជ្ជមាន)។

គួររំលឹកថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញ អ្នកឆ្លងកូវីដ ១៩ថ្មី ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺ ចំនួន១៩ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានចំនួនអ្នក ឆ្លងសរុប៖ ១៥៧៨នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១០៦២នាក់ ចំនួនអ្នកជាសះស្បើយ៖ ៩១៧នាក់៕

Loading...