រដ្ឋបាលខេត្តកែបប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសជាកម្មករស្ថាបនាផ្លូវម្នាក់

ខេត្តកែប ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកែបបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ លើបុរសជនជាតិខ្មែរចំនួន០១នាក់ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងល្ពៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មកធ្វើជាកម្មករស្ថាបនាផ្លូវ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាករណីទី២៕

Loading...