រដ្ឋបាលខេត្តព្រះសីហនុបញ្ចប់ជាទីតាំងមណ្ឌលចត្តាឡីស័កនូវសណ្ឋាគារ អគារស្នាក់នៅ និងផ្សារទំនើប

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ចប់ជាមណ្ឌលចត្តាឡីស័កនូវសណ្ឋាគារ អគារស្នាក់នៅរួម និងផ្សារទំនើបចំនួន ០៤ទីតាំងផ្សេង គ្នាក្នុងក្រុងព្រះសីហនុ និងបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

រដ្ឋបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ៖

១. ត្រូវបានបញ្ចប់ជាមណ្ឌលចត្តា ឡីស័ក ចំពោះផ្សារទំនើបដារុនហ្វា (ដំរី៥) មានទីតាំងស្ថិតនៅផ្លូវលេខ ២០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២. ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារអន្តរជាតិ ហាយជីកាង មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ។

៣. ត្រូវបាន បញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារមីងម៉ិន អន្តរជាតិ (អគារស្នាក់នៅរួម ក្រុមហ៊ុនជីងប៉ី) មានទីតាំងស្ថិតនៅវិថីឯករាជ្យ ផ្លូវលេខ១០០ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៤. ត្រូវបានបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារសាន សាងចុងគ័រ (អគារស្នាក់នៅរួមក្រុមហ៊ុនជីងប៉ី) មានទីតាំងស្ថិតនៅផ្លូវ លេខ១២៤ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕

Loading...