រដ្ឋបាលខេត្ត​បាត់ដំបង​ទទួល​សម្ភារៈ​បង្ការ​កូ​វីដ​-១៩ ពី​សប្បុរសជន​

បាត់ដំបងៈ នា​រសៀល​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២១ នៅ​សាលាខេត្ត​បាត់ដំបង លោក ងួន រតនៈ អភិបាលខេត្ត​​បាត់ដំបង​បានទទួល​ម៉ាស់ ចំនួន ១២.៥០០០ សន្លឹក និង​អាល់កុល​ចំនួន​៦០០​លីត្រ ពី​តំណាង​ធនាគារ​វឌ្ឍនៈ​សាខា​ខេត្តបាត់ដំបង និង​ធុង​សម្រាប់​បាញ់ថ្នាំ​សម្លាប់​មេរោគ​ចំនួន​១៥​ធុង ពី​ក្រុមហ៊ុន​ហ្គេ​ន​ស្បឺ​ក (GANZBERG) ដើម្បី​ធ្វើការ​ចាត់ចែង​បែងចែក ដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស្រុក ជួរមុខ សម្រាប់​ប្រើប្រាស់ ក្នុងការ​បង្ការ ទប់ស្កាត់​ជម្ងឺ ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​ចូលដល់​ក្នុង​សហគមន៍​៕​

Loading...