រដ្ឋបាលគយប្រទេសចិនប្រកាសបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលចុះបញ្ជីក្នុងការនាំចេញទៅកាន់ប្រទេសចិន

(ភ្នំពេញ)÷ស្ថានទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបានការអនុញ្ញាតក្នុងកិច្ចការនាំចេញមួយនេះ៕

Loading...