រដ្ឋបាលព្រៃឈើមេមត់រងការចោទថា ឃុបឃិតជាមួយឈ្មួញនាំឈើប្រណីតចេញទៅកាន់ប្រទេសវៀតណាម

ខេត្តត្បូងឃ្មុំ ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ គឺលោក ទួន វុត្ថា ត្រូវរងការចោទប្រកាន់រថា បានរួមគំនិតជាមួយនឹងក្រុមឈ្មួញ អនុញ្ញាតឲ្យមានការដឹកជញ្ជូនឈើចេញ តាមច្រកដា និងច្រកដូនរ័ត្ន។
យោងតាមប្រភពសមត្ថកិច្ចដែលស្នើសុំមិនបញ្ចេញឈ្មៅះបានឲ្យដឹងថា ឈើដែលជារបស់លោកឧកញ៉ាល្បីឈ្មោះខាងរកស៊ីឈើប្រណីតក្នុងខេត្តនេះ ត្រូវបានដឹកចេញស្ទើរតែរាល់ថ្ងៃរាប់សិបយ៊ីឌុប ដែលមិនមានមន្ត្រីពាក់ព័ន្ធណាហ៊ានប៉ះនោះឡើយ ជាពិសេសផ្នែករដ្ឋបាលព្រៃឈើ ដែលមានតួនាទីសំខាន់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនេះ ក៏មិនហ៊ានទៅក្បែរដែរ ព្រោះតែគេបានត្រូវដងត្រូវផ្លែគ្នាអស់ហើយ។
ជាក់ស្តែងគ្រាន់កាលពីយប់មិញនេះ ឈើប្រណីតប្រមាណជាជិត៣០គ្រឿង ត្រូវឈ្មួញដឹកជញ្ជូនយកទៅកាន់ប្រទេសវៀតណាមយ៉ាងរលូន តាមច្រកដា និងច្រកដូនរ័ត្ន ដោយពុំមានសមត្ថកិច្ចខាងព្រៃឈើចាត់វិធានការអ្វីនោះទេ។
ចំពោះបញ្ហានេះ លោក ទួន វុត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើមេមត់ បានថ្លែងកាលពីព្រឹកមិញថា ពាក់ព័ន្ធនឹងការនាំឈើចេញទៅក្រៅប្រទេសនេះ គឺមិនមានពាក់ព័ន្ធជាមួយលោកទេ ពោលគឺលោកទទួលខុសត្រូវតែបង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកប៉ុណ្ណោះ៕

12_15_2015_04_21_52Breaking

Loading...

Leave a Reply

Your email address will not be published. Required fields are marked *