រដ្ឋបាលរាជធានីភ្នំពេញគ្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្រ្តីជំនាញក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២១ខែមករា ឆ្នាំ២០២១នេះ បានពីភាក្សាគ្នាជុំវិញ គម្រោងផែនការកែលម្អសួនច្បារមុខក្រសួងការពារជាតិតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងគោល បំណងធ្វើឱ្យសួនច្បារនេះមានភាពស្រស់ស្អាតនិងបន្ស៊ីគ្នាជាមួយនឹងផ្លូវច្រកចូលក្រសួងការពារជាតិ ។ ដោយ រដ្ឋបាល រាជធានីភ្នំពេញ បានគាំទ្រទំាងស្រុង ចំពោះគម្រោង កែលម្អសួនច្បារនេះ ដើម្បីជួយលើកសម្រស់ ផ្លូវនេះឱ្យកាន់ តែស្រស់ស្អាតខណៈដែរ គណៈប្រតិភូអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ តែងបានធ្វើដំណើរ ឆ្លងកាត់ ផ្លូវនេះ ។

នាឱកាសនោះដែរលោកបានណែនាំឱ្យមន្រ្តីជំនាញសាលារាជធានីភ្នំពេញ និងក្រសួងការពារជាតិត្រូវសិក្សា គម្រោងកែ លម្អសួនច្បារនេះឱ្យបានច្បាស់លាស់ ហើយមានភាពស៊ីគ្នារវាងសួនច្បារចាស់នឹងសួនច្បារថ្មី ដើម្បីឱ្យតំបន់នេះបាន ស្រស់ស្អាតទំាងព្រម ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើរបងថ្មយ៉ាង ស្រស់ស្អាតពីមុខទីស្តីការគណៈ រដ្ឋមន្រ្តី ការកែលម្អរង្វង់មូលក្តាន់២ និងការរៀបចំប្រព័ន្ធចរាចរណ៍ផងដែរ។

លោកបានបញ្ជាក់ថា គម្រោងកែលម្អសួនច្បារនេះអាចនឹងស្ថាបនារួចរាល់ព្រមៗគ្នាជាមួយនឹងគម្រោងស្ថាបនា អគារ ទីស្តីការក្រសួងការពារជាតិថ្មី ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរង្វង់ខែ មិថុនា ឆ្នាំ២០២១នេះ។ បន្ទាប់មកតំបន់នេះ នឹងមានលំហូរ ចរាចរណ៍ធ្វើដំណើរងាយស្រួលឡើងវិញ មិន ប្រឈមនឹងការកក់ស្ទះដូចសព្វថ្ងៃឡើយ។

លោកគូសបញ្ជាក់ថា “បើមើលមួយប្លែកយើងថាការកែសួនធម្មតា ប៉ុន្តែបើសិក្សាពិប្រវត្តិសួន ឃើញថាសួននេះស្ថាបនា យូរលុងណាស់ មកហើយ ហើយវាសិ្ថតនៅទីតំាងផ្លូវអន្តរជាតិ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិធ្វើការឆ្លងកាត់ អ៊ីចឹងទេការកែ លម្អសួនសូមឱ្យលោកសំា ពិសិដ្ឋ ធ្វើកិច្ចការងារនេះជាមួយក្រុមការងារបច្ចេក ទេស ហើយឱ្យចេញជា ប្លង់សួនចេញ ពីកា្តន់២ធ្វើម៉េចឱ្យមានស៊ីមេទ្រៅគ្នាក្នុងរចនាបថតែមួយ ខ្ញុំសូមឯក ភាពទំាងស្រុង” ។

បើតាមលោកឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជានាយកដ្ឋាន វិស្វកម្មក្រសួងការពារជាតិបានលោកឡើងថា គម្រោងកែលម្អសួនច្បារមុខទីស្តីការ ក្រសួងពារជាតិនេះ មិនត្រឹមតែ លើកកម្ពស់សោភ័ណភាពទំាងក្រសួង និងសួនច្បារឱ្យមានភាពស្រស់ ស្អាតបន្ស៊ីគ្នាប៉ុណ្ណោះទេ គឺបានបើកឱ្យមាន ចរាចរណ៍ចេញចូលងាយស្រួលផងដែរ។
សូមបញ្ជាក់ថា តាមគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិនេះ នឹងត្រូវកាត់សួនចាស់ចេញរហូតដល់ ប្រវែង ៤៥ម៉ែត្រ ដើម្បីរៀបជាផ្លូវចេញចូលមុខក្រសួង ហើយសួនថ្មីនេះ នឹងរៀបជាថ្មក្រានីត ដាំស្មៅបំពាក់អំពូលភ្លើងដែល អាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួល ជាមួយនឹងទីតំាង ធំទូលាយជាងមុន ៕

Loading...