រដ្ឋបាលរាជធានីភ្នំពេញសម្ភោធ សេវាកម្មរថយន្តក្រុង សាធារណ ដោយទូទាត់ប្រាក់តាមកាតអេឡិកត្រូនិចពីអ្នកធ្វើដំណើរ

ប្រជាពលរដ្ឋក្នុង រាជធានីភ្នំពេញ និងភ្ញៀវអន្តរជាតិ កាន់តែងាយស្រួលមួយកម្រិតទៀតហើយ សម្រាប់ការធ្វើដំណើរតាមរថយន្តក្រុងសាធារណស្វ័យត្ន របស់សាលារាជធានីភ្នំពេញ ដោយអាចទូទាប្រាក់សេវា តាមរយៈ កាតអេឡិចត្រូនិច បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីប្រាក់ថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន បញ្ជាក់ថា ការប្រើប្រាស់កាតអេឡិចត្រូនិកទូទាត់សាចើប្រាក់នៅលើសេវាកម្មរថយន្តក្រុងនេះ គឺរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សហការជាមួយក្រុមហ៊ុនវីង ជាអ្នកលក់កាតអេឡិចត្រូនិកជូនអតិថិជន។ ដើម្បីបង្ករភាពងាយស្រួលដោយសារបច្ចុប្បន្នមានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនជាង២ម៉ឺននាក់ ក្នុង១ថ្ងៃ។

លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។ លោកបន្តថា ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសំរាប់ការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន។

លោក អ៊ាន សុឃីម បញ្ជាក់ថា សំរាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសំរាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារអាយុក្រោមកំពស់១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ដែលកាតលក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សំរាប់អ្នកដំណើរទូទៅ។ គួរបញ្ជាក់ថា ច្ចុប្បន្នមានរថយន្តក្រុងចំនួន១៥៥គ្រឿង រត់លើផ្លូវសំខាន់ៗចំនួន៨ខ្សែ៕

Loading...