រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការពន្យាពេលនៃការប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្របខណ្ឌមន្ត្រីរាជការស៊ីវីល សម្រាប់ឆ្នាំ២០២០នេះ

(ភ្នំពេញ)៖ តាមរយៈលិខិត របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននាល្ងាចថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០ នេះ បានឲ្យដឹងថា គណៈកម្មការរៀបចំការប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្របខណ្ឌមន្ត្រីរាជការស៊ីវីល នៅរាជធានីភ្នំពេញ ដែលគ្រោង ប្រព្រឹត្តទៅនាថ្ងៃទី២៤ខែឧសភាខាងមុខត្រូវបានផ្អាកបណ្តោះអាសន្ន ។
លិខិតខាងលើបានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងជ្រើសរើសបេក្ខជន បញ្ចូលក្របខណ្ឌមន្ត្រីរាជការស៊ីវីល និងជូនដំណឹងនៃការបរិច្ឆេកជាថ្មីនៅពេលក្រោយ៕

Loading...