រដ្ឋបាលរាជធានីភ្នំពេញ ផ្តើមស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ធ័ ក្រោយជំនន់ទឹកភ្លៀងបំផ្លិចបំផ្លាញ

(ភ្នំពេញ)៖ ផ្លូវថ្នល លូ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរងការខូចខាតជាច្រើនខ្សែបង្កផលប៉ះពាលដល់ និងលំបាក របស់ប្រជាពលរដ្ឋនិងការធ្វើដំណើរឆ្លងកាត់ ដោយសារការជនលិចពីជំនន់ទឹកភ្លៀងកាលពីអំឡុងខែតុលាឆ្នាំ២០២០ ។ ទឹកជំនន់បានបំផ្លាញនូវហេដ្ឋារចនាសម្ពន្ធ័យ៉ាងធ្ងនធ្ងូររបស់រាជធានីភ្នំពេញ ។ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញ ពុំបានព្រងើយកន្តើយឬទុកចោលវាចោលនោះទេ ពោលការជួសជុលកែលម្អ បានផ្តើមឡើងយ៉ាងសកម្ម ក្នុងន័យឆ្លើយតបនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង ជាអភិបាល បានចាប់ផ្តើមដំណើរការ ការរដ្ឋានជួសជុល ក្នុងគោលបំណងធ្វើឲ្យ ប្រព័ន្ធគមនាគមន៍បានប្រសើរឡើងក្រោយរងផលប៉ះពាលពីជំនន់ទឹកភ្លៀងកន្លងមក ។ ផ្លូវថ្នល់ ប្រពន្ធ័លូ ដែលរងការបាក់ខូច ដោយទឹកជំនន់ខាងលើនេះចាប់តាំងពីដើមខែតុលាឆ្នាំ២០២០កន្លងមក ។

មន្ត្រីរដ្ឋបាលរាជធាភ្នំពេញបានឲ្យដឹថា ក្រុមការងារ រដ្ឋបាលរាជធានីភ្នំពេញនិង រដ្ឋបាលខណ្ឌមានជ័យ រដ្ឋាបាលខណ្ឌប្ញស្សីកែវនឹងបន្តទៅខណ្ឌផ្សេងៗទៀត ដោយសហការនិងមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានី បើកដំណើរការជួសជុលផ្លូវដែលរងការបំផ្លាញដោយទឹកជំនន់។ ជាក់ស្តែង ការរដ្ឋានដំបូងគេចំនួន២កន្លែងបានផ្តើមបើក កឺការរដ្ឋានជួសជុសកំណាត់មហាវិថី អ្នកឧកញ៉ាព្រឹទ្ធាចារ្យហ៊ុន នាង តភ្ជាប់ពីកំណាត់ផ្លូវជាតិលេខ២ទៅផ្លូវសម្តេចតេជោហ៊ុន សែន(ផ្លូវ៦០ម៉ែត្រ)ក្នុងភូមិសាស្ត្រសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រវែង៤៥០ម៉ែត្រ មានទទឹងចាប់ពី៨ម៉ែត្រដល់១៩ម៉ែត្រ និង ការរដ្ឋានជួសជុលនិងពង្រីកកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ។

អាជ្ញាធរបានបញ្ជាក់ថា ការជួសជុល គឺបកកៅស៊ូចាស់ ចេញរួចធ្វើគ្រឹះថ្មីចាក់បេតុងនិងចាក់កៅស៊ូ ពីលើបេតុងមួយជាន់ថែមទៀត ។ ក្នុងនោះក្រុមការងារបានជួបបញ្ហាលំបាកខ្លះដោយផ្លូវនេះ មានផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នង មិនចូលរួមសហការនិងអាជ្ញាធរ ចំពោះការប៉ះលើចំណីផ្លូវ ត្រូវពង្រីកដោយទាមទាសំណងរាប់សែនដុល្លាដែលអាជ្ញាធរមិនអាចដោះស្រាយជូនបាននិងធ្វើឧ្យផ្លូវមានលក្ខណៈរួមតូច (ក.ដប) មិនបានពេញ១៩ម៉ែត្រ ដូចក្នុងគម្រោង ។

បើតាមការបញ្ជាក់របស់អភិបាលខណ្ឌប្ញស្សីកែវ លោកជា ពិសី បានឲ្យដឹងថា ទីតាំងដែលកំពុងជួសជុលនេះ តែងទទួលរងការដក់ទឹកភ្លៀងជាប្រចាំ ទើបកាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌ បានបើកមុខទឹកមួយកន្លែងដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះ ហូរទៅទន្លេតាមប្រពន្ធ័លូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។

ការដ្ឋានជួសជុលផ្លូវនេះមានប្រវែង១,១០០ម៉ែត្រ ចាប់ពីរោងចក្រ SKD ដល់មុខសាលាខណ្ឌឬស្សីកែវ គឺជួសជុលអ៊ុតកៅស៊ូ និងពង្រីកផ្លូវឲ្យបានទទឹង៥ម៉ែត្របន្ថែម ដើម្បីសំរួលចរាចរកុំអោយកកស្ទះនៅតំបន់នេះ ។ គួររំលឹកថា ការងារជួសជុលកែលម្អផ្លូវ លូរបស់រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តធ្វើនៅគ្រប់ទីតាំង ដែលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង ពោលរដ្ឋបាលរាជធានីគ្រោង ជួសជុលកែលម្អផ្លូវ និងលូ សរុប២៩ខ្សែ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ៕

Loading...