រដ្ឋបាលរាជធានីភ្នំពេញ សោកស្តាយចំពោះកម្មករស៊ិនទ្រី មួយចំនួនមិនគោរពតាមកិច្ចព្រមព្រៀង  

ភ្នំពេញ៖ ដោយសារកម្មករ ប្រមូលសំរាម របស់ក្រុមហ៊ុន ស៊ិន ទ្រី មិនគោរពតាម កិច្ចព្រមព្រៀង ដែលមានចែងក្នុងអង្គប្រជុំ កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២០។ រដ្ឋបាលរាជធានី បាននិងកំពុងចាត់វិធានការ ដោយប្រើប្រាស់កម្លាំងសរុប និង មធ្យោបាយសរុប ដើម្បីប្រមូលសំរាមដែលកកស្ទះក្នុងរាជធានីភ្នំពេញ ឲ្យបានអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។

បើយោងតាមសេចជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន UKK-NEWS ទទួលបាន រសៀលថ្ងៃទី៨ខែតុលានេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំ ដែលទទួលបានមានដូចខាងក្រោម៖ ទី១. ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ

ទី២.ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទើបបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ

ទី៣.សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។

ប៉ុន្តែ ជាក់ស្តែង នៅល្ងាចថ្ងៃទី៧ខែតុលាម្សិលមិញ បងប្អូនកម្មករនិយោជិតដែលជាអ្នកបើកបរ បានកែប្រែចិត្តមិនព្រមចេញឡាន ទៅប្រមូលសំរាមតាមការព្រមព្រៀងទេ ។ រដ្ឋបាលរាជធានី មានការសោគស្តាយ ចំពោះទង្វើ របស់កម្មករ និយោជិតរបស់ក្រុមហ៊ុនស៊ិនទ្រី មួយចំនួន មិនបានគោរពតាមការព្រៀង ដូចដែលមានចែង ក្នុងកំណតហេតុអង្គប្រជុំ។

រដ្ឋបាលរាជធានី បានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ មានយោគយល់ និងជ្រាបជាព័ត៌មាន៕

 

Loading...