រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ ក្រោយមិនមានអ្នកឆ្លងកូវីដ

(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ
(បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង១១នេះ ត្រូវគោរពតាម
វិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងទៀតថា ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥត
លក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់
ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,២២៥នាក់
ក្នុងនោះអ្នកជាសះស្បើយចំនួន ៦១៩នាក់, អ្នកជំងឺ៦០៤នាក់ កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ម្នាក់៕

Loading...