រដ្ឋបាលសាលាខេត្តកណ្តាលឃាត់ ២០គ្រឿង យកមកផាកពិន័យខណៈពួកគេទន្ទ្រានរាន់យកដីបឹងព្រៃលិចទឹក

ខេត្តកណ្តាល៖ រដ្ឋបាលសាលាខេត្តកណ្តាលបានចាត់វិធានការលើគ្រឿងចក្រមកឈួសឆាយ ដីបឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូននាពេលទឹកដំឡើង៖

បន្ទាបពីមានឈ្មួញទន្ទ្រានដីបឹងនិងយកគ្រឿងចក្រឈូសឆាយដីបឹងព្រៃលិចទឹកយ៉ាងអានាធិបតេយ្យ ឯកឧត្តមបណ្ឌិតម៉ៅភិរុណអភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានបញ្ជាអោយអាជ្ញាធរ ស្រុកចុះពិនិត្យនឹងចាប់ឃាត់គ្រឿងចក្រទាំងដើម្បីយកមករក្សាជាសម្បត្តិរដ្ឋ​បើឈ្មួញចរចេះរឹងរុះនៃសេចត្តីប្រកាសនិងរំលោភបំពានចរាចររបស់សម្តេចក្រឡាហោម។បើតាមមន្ត្រីសមត្ថកិច្ច​ដែលចុះទៅឃាត់គ្រឿងចក្រនៅក្នុងផ្ទៃបឹងមានចំនួន3ស្រុកគឺ ស្រុកកៀនស្វាយនិងកោះធំស្រុកស្អាងដែលរថយន្តនិងគ្រឿងចក្រមានចំនួន16គ្រឿង ក្នុងប្រត្តិបត័ការទាំងយប់ទាំងថ្ងៃដើម្បីនេះ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រទាំងនោះមានឈ្មួញជួលមកកាយពទ្ធ័ទំនប់ព្រុំនឹងកាយវ៉ៃព្រៃដោយគ្មានច្បាប់អនុញ្ញាត្តិ។

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃអភិបាលខេត្តកណ្តាលបានប្រាប់ថាឈ្មួញដែលទន្ទ្រានដីបឹងព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ធ្វើអោយវិនាសហិនហោចដល់មច្ឆាជាតិរដ្ឋាបាលសាលាខេត្តហាមជាដាច់ខាត។ក្រោយពីឃាត់គ្រឿងចក្រដែលទន្ទ្រានដីបឹងព្រៃលិចទឹកសមត្ថកិច្ចបានឃាត់គ្រឿងចក្រចំនួន16គ្រឿងមករក្សានៅសាលាស្រុកទាំង3ដើម្បីមានវិធានការតាមច្បាប់។

បើតាមច្បាប់ស្តីពីជលផលត្រង់ចំណុចមាត្រា៨៩ការឈូសឆាយដីព្រៃលិចទឹកត្រូវបានចាត់ចូលក្នុងបទល្មើសថ្នាក់លេខ១ដែលជនល្មើសអាចប្រឈមនឹងការជាប់ពន្ធាគារពី០៣-០៥ឆ្នាំចំណែកវត្ថុតាងរឹបអូសទុកជាសម្បត្តិរដ្ឋនិងពិន័យថវិកាពី០៥លានរៀលទៅ១០លានរៀល ៕​

 

Loading...