រដ្ឋបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​គោលដៅ អនុវត្ត​វិធានការ​រដ្ឋបាល លើ​អ្នក​ល្មើស​បំរាម​គោចរ​

ភ្នំពេញៈ នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ៨ យប់ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង ជា​តំណាង​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ បាន​ដឹកនាំ កម្លាំងចម្រុះ ចុះ​ត្រួតពិនិត្យ​គោលដៅ​ទី​១ របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដើម្បី​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល លើ​អ្នក​ល្មើស​បំរាម​គោចរ នៅ​កំណាត់​ផ្លូវ​លេខ ១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​លោក​អភិបាលរងខណ្ឌ បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​បន្ត​ចូលរួម ទប់ស្កាត់ កាត់ផ្តាច់​ការចម្លង​មេរោគ​កូ​វីដ​-១៩ ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យ​ឆាប់​វិល ទៅរក​ស្ថានភាព ល្អប្រសើរ​វិញ ដោយ​ត្រូវអនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ឱ្យបាន​ត្រឹមត្រូវ បំផុត​។​

​គួរបញ្ជាក់​ផងដែរ​ថាៈ ក្រៅពី​គោលដៅ​ត្រួតពិនិត្យ មួយ​នេះ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ក៍​ត្រូ​បាន​ខាង​រដ្ឋបាល​ខណ្ឌ​សែន​សុខ ចុះ​ត្រួតពិនិត្យ ជា​បន្តបន្ទាប់​ផងដែរ​៕

Loading...