រដ្ឋបាល​រាជធានី​បង្ហាញ​ផែនទី​ថ្មី ក្រោយ​បន្ថែម​តំបន់​មួយចំនួន​ជា (​តំបន់​ក្រហម​) និង (​តំបន់​លឿងទុំ​) នៅក្នុង​ខណ្ឌទួលគោក​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ នេះ បានបង្ហាញ​ផែនទី​ក្រោយ កំណត់​បន្ថែម​ភូមិ​១៧ និង​ភូមិ​២២ នៃ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ជា (​តំបន់​លឿងទុំ​)​និង​ភូមិ​២៣ នៃ​សង្កាត់​បឹងកក់​ទី​២ និង​ភូមិ​១០ នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ជា (​តំបន់​ក្រហម​)​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា សុពលភាព នៃ​ការកំណត់​ភូមិ​ខាងលើ​ជា (​តំបន់​លឿងទុំ​) និង (​តំបន់​ក្រហម​)​ត្រូវបាន​អនុវត្ត​រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១៕

Loading...