រដ្ឋបាល ព្រៃឈើស្រុកកែវសីមា បង្ក្រាបរថយន្តដឹកឈើប្រណិត២គ្រឿង រឹបអូសវត្ថុតាង៣១កំណាត់

ខេត្តមណ្ឌលគិរី៖ គិតក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និង២៥ ខែតុលា ឆ្នាំ២០១៥ ផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា សហការជាមួយនគរបាលនៃអធិការដ្ឋានស្រុក បានបង្ក្រាបរថយន្តដឹកឈើប្រណិតចំនួន២គ្រឿងជាបន្តបន្ទាប់ នៅចំណុចច្រកចូលផ្លូវសាលាស្រុកចាស់ ក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ខេត្តមណ្ឌលគិរី។
លោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថា ឈើប្រណិតដែលកម្លាំងជំនាញ និងកម្លាំងនគរបាលបង្ក្រាបបាន សរុបមាន ៣១កំណាត់ សុទ្ឋសឹងជាប្រភេទឈើបេង។
លោកបន្តថា នៅថ្ងៃទី២៤ ខែតុលា កម្លាំងជំនាញបានបង្ក្រាបបានរថយន្តម៉ាក ឡង់គ្រីស័រកែច្នៃ ដែលមានផ្ទុកឈើប្រភេទបេងចំនួន២២ដុំ និងនៅថ្ងៃទី២៥ តុលា កម្លាំងជំនាញបានបង្ក្រាបបាន រថយន្តម៉ាកធុនត្រា មានផ្ទុកឈើប្រណិតបេងចំនួន៩ដុំ។ រថយន្តទាំង២គ្រឿង និងវត្ថុតាង ត្រូវបានដឹកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីចាត់ការតាមច្បាប់។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៏ពីស្រុកកោះញែក បានឲ្យដឹងថា ជំនួញឈើប្រណិត ក៏កំពុងមានសកម្មភាពមមាញឹកជាខ្លាំង បន្ទាប់ពីរដូវប្រាំងបានឈានចូលមកដល់ ខណៈការដឹកជញ្ជូនឈើតាមរយៈរថយន្តគ្រប់ប្រភេទ ជាពិសេសរថយន្តប្រភេទសាំយ៉ុង ត្រូវបានគេមើលឃើញថា មានសកម្មភាពច្រើន ដឹកយកទៅលក់តាមព្រំដែននានាក្នុងខេត្តរតនគិរី ដោយត្រូវឆ្លងកាត់មុខមន្ត្រីគ្រប់ប្រភេទ ដូចជាស្រុកកោះញែក ខេត្តមណ្ឌលគិរី ស្រុកលំផាត់ ក្រុងបានលុង ស្រុកបកែវ និងចុងក្រោយគឺស្រុកអូយ៉ាដាវ ខេត្តរតនគិរី៕

12180068_929244530498540_1864487123_n

12182292_929244527165207_832212971_n

12188595_929244510498542_389965659_n (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *