រដ្ឋប្រហារទួរគី៖ ឃុំខ្លួនមនុស្ស៦.០០០នាក់

នៅមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Bekir Bozdag បានថ្លែងថា ពាក់ព័ន្ធការធ្វើរដ្ឋប្រហារយោធាមិនបានសម្រេច តុលាការបានចាប់ឃុំខ្លួនមនុស្សពាក់ព័ន្ធ៦ពាន់នាក់ហើយ ។ លោកបញ្ជាក់ថា ចំនួននេះអាចនឹងបន្តកើនឡើងបន្ថែមទៀត ។

ប្រតិបត្តិការបោសសម្អាតក្រុមធ្វើរដ្ឋប្រហារមិនបានសម្រេចនេះនៅតែបន្តកើតមាន ក្នុងនោះមានរួមបញ្ចូលក្រុមយោធាជាន់ខ្ពស់ និងតុលាការផងដែរ ។ មន្ត្រីយោធាជាន់ខ្ពស់ជាង៥០នាក់​ត្រូវបានចាប់ឃុំខ្លួនស្ថិតនៅក្នុងខេត្តភាគខាងលិច Denizli កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។

សូមបញ្ជាក់ថា ការធ្វើរដ្ឋប្រហារយោធានៅទួរគី ប៉ុន្តែមិនទទួលបានជោគជ័យនោះបណ្តាលឲ្យស្លាប់មនុស្សសរុប២៦៥នាក់ ៕

mediaitem90423253

Loading...

Leave a Reply

Your email address will not be published. Required fields are marked *