រដ្ឋមន្ត្រីទេសចរណ៍៖ តួលេខភ្ញៀវទេសចរ ខេត្តកណ្តាលបានកើនឡើង១៤,៤០ភាគរយសម្រាប់ឆ្នាំ២០១៧កន្លងមក

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញឱ្យ បណ្តាប្រតិករ ទាំងអស់បង្កើនលទ្ធភាពផ្គត់ផ្គង់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែសម្បូរបែបថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវ ខណៈដែលកំណើនទេសចរ ក្នុងឆ្នាំ២០១៧ បានកើតឡើង ដល់១៤,៤០ភាគរយ ។នេះតាមប្រសាសន៍ របស់ដ្ឋមន្ត្រី ថោង ខុន បានថ្លែងក្នុងសិក្ខាសាលាអបអរសាទរពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ ” ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្ទរភាពទេសចរណ៍ កាលពីព្រឹកថ្ងៃទី០៩ មិនា ២០១៨នេះ។

លោកថោង ខុន មានប្រសាសន៍ថា ឆ្នាំ២០១៧កន្លងទៅ កម្ពុជាអាចរកចំណូលបានពីវិស័យទេសចរណ៍ចំនួន៣៦០០លានដុល្លារសហរដ្ឋអាមេរិក និងបានចូលរួមចំណែកប្រមាណ១៣%នៃGDPនិងតំណាងឱ្យប្រមាណ៣០%នៃវិស័យសេវកម្មសរុបនៅកម្ពុជា។

ជាមួយហ្នឹងកំណើននៃចំនួនភ្ញៀវទេសចរណ៍នេះ ខេត្តក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍទេសចរណ៍នៅតាមដងទន្លេ គិតគូរលើការវិនិយោគផលិតផលទេសចរណ៍នៅតាមដងទន្លេមេគង្គបន្តែមទៀត ដូចជាកាណូតទេសចរណ៍កម្រិតស្តង់ដា និងកំពង់ផែទេសចរណ៍តភ្ជាប់ពីខេត្តកណ្តាលទៅកាន់រាជធានីភ្នំពេញជាដើម។

លោករដ្ឋមន្ត្រីបានបន្តថា វិស័យទេសចរណ៍នាំមកនូវចំណូលដល់សហគមន៍ ហើយយើងអាចអភិវឌ្ឍវិស័យ នៅតាមដងទន្លេបានល្អ លុះត្រាតែយើងបង្កើតនូវភូមិគំរូ វត្តអារាមគំរូ ក៏ដូចជា ផ្ទះស្នាក់គំរូ នៅតាមដងទន្លេឱ្យបានជាមុនសិន។ជាមួយគ្នានោះដែរ ពលរដ្ឋ និងវិស័យឯកជនត្រូវបានបន្តរួមកិច្ចសហការគ្នាឱ្យបានល្អប្រសើរ ក្នុងការផ្តល់សេវាជូនភ្ញៀវឱ្យបានល្អ និងប្រកបដោយអនាម័យ គុណភាព ផាសុខភាព ទំនុកចិត្តដើម្បីស្រូបទាញភ្ញៀវឱ្យចូលមកទស្សនាប្រទេស ក៏ដូចជាមូលដ្ឋានយើងកាន់តែច្រើន។

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក៏បានឱ្យដឹងដែរថា ឆ្នាំ២០១៧កន្លងមកនេះ ចំនួនភ្ញៀវទេសចរ ដែលបានចូលមកកំសាន្តក្នុងខេត្តកណ្តាល មានចំនួនសរុប១.៤១៨.៦៣១នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិ១.៤០៨.០១២នាក់ ប្រៀបធៀបទៅហ្នឹងឆ្នាំ២០១៦មានចំនួន១.២៣០.៧៣៥នាក់ គឺមានការកើនឡើងចំនួន១៤,៤០%។ ដោយឡែកភ្ញៀវអន្តរជាតិមានចំនួន១0.៦១៩នាក់ កើនឡើង២៨,៦៩% បើប្រៀបធៀបទៅហ្នឹងឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៧នេះដែរ ចំណូលដែលបានមកពីការចេញអាជ្ញាបណ្ណ័ទេសចរណ៍មា នចំនួន៥២.៩៧០.០០០រៀល មានការកើនឡើងចំនួន១៣៧,០៣% ហើយខេត្តកណ្តាលមា នរមណីដ្ឋានចំនួន១០ ក្នុងនោះ៣ជារមណីដ្ឋានកែឆ្នៃរបស់ឯកជន និងសណ្ឋាគារលំដាប់ផ្កា យ៣ចំនួន២ ភោជនីយន៍ដ្ឋានចំនួន៧៣ ផ្ទះសំណាក់ចំនួន១០៣ ខារ៉ាអូខេចំនួន៤៨ ក្រុមហ៊ុ នទេចរណ៍ចំនួន១ ម៉ាស្សានិងស្បាចំនួន១២ ហាងលក់វត្ថុអនុស្សាវរីយ៍១ សម្រាប់បម្រើឱ្យវិ ស័យទេសចរណ៍៕

 

Loading...