រដ្ឋមន្ត្រីមហាផ្ទៃ Amber Rudd លាលែងពីតំណែង

រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Amber Rudd បានលាលែងពីតំណែងដោយថ្លែងថា លោកស្រីបាន “បំភ័ន្តច្រឡំ” សមាជិកសភាពីបទចេតនាបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ។

លោកស្រី Rudd ដែលត្រូវចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទបានស្ថិតក្រោមសម្ពាធឲ្យចុះចេញពីតំណែងយ៉ាងខ្លាំង ពាក់ព័ន្ធរឿងអាស្រូវនៅក្រុមហ៊ុន Windrushនោះផងដែរ ។

លោកស្រី ប្រឈមជាមួយការដកចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោកស្រី ក៏បានសម្រេចលាលែងពីតំណែងនេះតែម្តង ។

លោកស្រី Diane Abbott ជាអ្នកជំនួសតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស បានជំរុញឲ្យលោកស្រី Rudd ម្តងហើយម្តងទៀតលាលែងពីតំណែង ដោយបានថ្លែងថា ការលាលែងរបស់លោកស្រី គឺជា “រឿងត្រឹមត្រូវ” ។

លោកស្រី Abbott បានបន្ថែមថា «ការបកស្រាយវិបត្តិនេះ» – លោកស្រីនាយករដ្ឋមន្ត្រី Theresa May – ត្រូវមកកាន់សភាដើម្បីពន្យល់ថា «តើលោកស្រី ដឹងថា Amber Rudd ធ្វើឱ្យសភា និងរដ្ឋាភិបាលយល់ច្រឡំ»ដែរឬទេ ។

កាលពីថ្ងៃអាទិត្យ កាសែត The Guardian បានចេញផ្សាយលិខិតមួយច្បាប់ ក្នុងនោះ លោកស្រី Rudd បានកំណត់គោលបំណងរបស់ខ្លួនបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន 10ភាគរយ បន្ថែមទៀត ក្នុងរយៈពេលពីរបីឆ្នាំខាងមុខនេះ ផ្ញើទៅកាន់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ។

លោកស្រី Rudd បានទូរស័ព្ទទៅកាន់លោកស្រីនាយករដ្ឋមន្រ្តីកាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីប្រាប់ថា លោកស្រីសម្រេចចិត្តលាលែងពីតំណែង ចំពេលមានការប្រឆាំងខ្លាំងក្លាទាមទារឱ្យលោកស្រីចាកចេញផងដែរនោះ។

នៅក្នុងលិខិតលាលែងពីតំណែង លោកស្រី Rudd បានថ្លែងថា លោកស្រីទទួលខុសត្រូវទាំងស្រុងចំពោះការពិតដែលថាលោកស្រីមិនបានដឹងអំពី “ព័ត៌មានដែលបានផ្តល់ទៅកាន់ការិយាល័យរបស់លោកស្រីនាយករដ្ឋមន្ត្រីនិយាយពីគោលដៅ” នោះឡើយ ។

លោកស្រី May បានថ្លែងថា លោកស្រីមានការ “សោកស្តាយណាស់” ដែលឃើញលោកស្រី Rudd ចាកចេញពីតំណែងដើម ហើយលោកស្រី គួរតែ “មានមោទនភាព” ក្នុងអ្វីដែលលោកស្រីបានបម្រើជាតិនាពេលកន្លងមក ។

អ្នកស្នងតំណែងរបស់ លោកស្រី Rudd ត្រូវបានគេរំពឹងថា នឹងប្រកាសនៅព្រឹកថ្ងៃចន្ទ ៕

 

Loading...