រដ្ឋមន្ត្រីអប់រំ៖ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការងារអប់ រំកាយនិងកីឡា ជាយានក្នុងការអភិវឌ្ឍសង្គមជាតិ ព្រោះ(កីឡាកសាងមនុស្ស មនុស្សកសាងសង្គម)

(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង សិស្សនិស្សិត លោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន​និងកីឡា មានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “បានចាត់ទុកការងារអបើរំកាយនិងកីឡា បានដើរតួនាតីយ៉ាងសំខាន់ និងជាយានក្នុងកការអភិវឌ្ឍសង្គម ពីព្រោះកីឡាកសាងមនុស្ស -មនុស្សកសាងសង្គម”។ ការថ្លែងបែបនេះ របស់លោក រដ្ឋមន្ត្រី បានធ្វើឡើង ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូនគ្រូងបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយនិងកីឡា ប្រមាណ២៥១នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០១៨- ២០១៩និង ២០១៩- ២០២០នេះ កាលពីព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិិអប់រំកាយនិងកីឡា ។

លោកហង់ ជូនណារ៉ុន មានប្រសាសន៍ថា ក្រសួងបានធ្វើកំណែទម្រងការងារអប់រំកាយនិងកីឡា ដោយបានអនុម័ត គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា។ វិស័យកីឡាត្រូវបានប្រែក្លាយទៅជាវិស័យឈាន មុខនិងទទួលបានការសាទរពីមហាជន ដោយសារកំណែទម្រងវិស័យកីឡា ការសហការជាមួយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិដទៃទៀត និង បានផ្ទេរថវិកាដល់សហព័ន្ធកីឡាជាតិ ។

លោក បណ្ឌិតសភាចារ្យ លើកឡើងថា ក្រសួងបានបន្តបណ្តុះបណ្តាលថ្នាល់កីឡាករកីឡាការិនីបានជួសជុលកែ លម្អនិងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡានៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកវិទ្យាល័យព្រះស៊ីសុវត្ថិវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡា និងកសាងថ្នាលនិស្ស័យកីឡានៅតំបន់បឹងស្នោរាជធានីភ្នំពេញ។

លោក បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី១ និងលើកទី២ ទទួលបានជោគជ័យ ដោយរួមសហការ ជាមួយក្រសួងស្ថាបនពាក់ព័ន្ធ ។ ព្រឹត្តិការណ៍នេះ ជាកំណែទម្រងនៃការប្រកួត និងជាការសាកល្បង ដើម្បីវ៉ាស់ស្ទង់ គុណផលកីឡាជាតិនិងហ្វឹកហ្វឺនមន្ត្រីជំនាញកីឡាឲ្យមានចំណេះដឹងនិងបទពិសោធគ្រប់គ្រាន់សម្រាប់ត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេ​មលើក៣២ឆ្នាំ២០២៣ ។ ក្រសួងបានពង្រឹង និងពង្រីកសកម្ម ភាពអប់រំកាយ និងកីឡា នៅតាមសាលារៀន ដោយបានផ្សព្វផ្សាយការអនុវត្តសៀវភៅអប់រំកាយនិងកីឡាកម្រិតបឋមសិក្សា។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា នៅពេលខាងមុខ ក្រសួងមានទិសដៅបន្តលើកកម្ពស់វិស័យកីឡា និងកិត្យានុភាព កម្ពុជា លើកឆាកអន្តរជាតិ ដោយត្រូវបន្តអនុវត្ថកំណែទម្រងវិស័យកីឡា និង ពង្រឹងយន្តការដែលមានស្រាប់ ដើម្បី គាំទ្រការអភិវឌ្ឍវិស័យកីឡាអប់រំកាយនិងកីឡាដោយផ្តោតលើ៖ទី១-ការពង្រឹងសហព័ន្ធកីឡាជាតិទី២-រៀបចំទីលាន កីឡាតាមស្តងដាជាតិនិងអន្តរជាតិ។ទី៣-ពង្រឹងនិងពង្រីកសកម្មភាពអប់រំកាយនិងកីឡា ក្នុងម៉ោងសិក្សានិងការងារ កីឡា ទី៤- រៀបចំកម្មវិធីបណ្តោះបណ្តាលគ្រូអប់រំកាយនិងកីឡា ទី៥- ជំរុញមហាជនឲ្យហាត់ប្រាណជាប្រចាំ ទី៦- អភិវឌ្ឍសមត្ថភាពគ្រូបង្វឹក អនុរក្ស និងកីឡាករ កីឡាការិនីជម្រើសជាតិ, ថ្នាល និង ទី៧-រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាជាតិ រៀងរាល់២ឆ្នាំម្តង សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ៕

Loading...