រដ្ឋមន្ត្រី​ធនធានទឹក​ចាត់​តំណាង​ចុះសួរសុខទុក្ខ​កងទ័ព​

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុ​និ​តុ​និយម​នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២១ បាន​ចាត់​តំណាងឱ្យ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល ជាមួយ​នាយ​ទា ហាន ពលទាហាន នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ ចំនួន ១.៤៣៥​នាក់ ស្ថិតនៅ ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជា​អង្គភាព​សម្ព័ន្ធមេត្រីភាព ដែល​ក្រសួង​ធ្លាប់​បានធ្វើ​រៀងរាល់​មុនពេល​បុណ្យចូលឆ្នាំថ្មី​មកដល់​។​

​ក្នុងនាម​ជា​តំណាង​រដ្ឋមន្ត្រី​លោក​ជា សុខ​នី នាយករង​ខុទ្ទកាល័យ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដល់​បងប្អូន​កងទ័ព និង​សន្យា​បន្ត​ការជួយឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន ទាំង​ស្មារតី សម្ភារៈ និង ថវិកា ដើម្បី​លើកកម្ពស់​នូវ​ជីវភាព​កងទ័ព គ្រួសារ​កងទ័ព និង​ការសាងសង់​នូវ​ហេ ដ្ឋា​រចនាសម្ព័ន្ធ​ផ្សេងៗ ក្នុង​បញ្ជាការដ្ឋាន ក្នុងន័យ​សំដែង​នូវ​ការដឹងគុណ​ចំពោះ បងប្អូន​កងទ័ព​ទាំងអស់ ដែល​បានធ្វើ​ពលី​កម្ម​គ្រប់បែបយ៉ាង ដើម្បី​ការពារ​សុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ជាតិ​មាតុភូមិ ។​

​តាមរយៈ​លោក​ជា សុខ​នី ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​នេះ លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឧបត្ថម្ភ​ដល់​បណ្តា​កងពល​ផ្សេងទៀត ដែលជា​សម្ព័ន្ធមេត្រីភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រួមមាន បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​ចំនួន​១.៤៣៥​នាក់ , កងវរសេនាតូច​លេខ​១ (​ថ្ម​ធំ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ចំនួន​១១២​នាក់​,
​កងវរសេនាតូច​លេខ​២ (​អានសេះ​) ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ចំនួន​១៨៦​នាក់ កងវរសេនាតូច​លេខ​១​និង​លេខ​២ ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈរជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស​ប្រាសាទ​តា​ក្របី​ចំនួន ២៦០​នាក់ ដោយ​នាយទាហាន​នាយទាហានរង និង ពលទាហាន ម្នាក់ៗ​ទទួល បាន​ថវិកា​ចំនួន​១០​ម៉ឺន​រៀល ៕​

Loading...