រដ្ឋមន្ត្រី Pompeo ថ្លែងថា ជម្លោះសមុទ្រចិនខាងត្បូង ត្រូវតែដោះស្រាយ​​តាមខ្សែបន្ទាត់ច្បាប់អន្តរជាតិ

រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក លោក ម៉ាយ ផុមផេអូ (Mike Pompeo)បានថ្លែង​កាលពីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២០ថា ទីក្រុងវ៉ាស៊ីនតោន​គាំទ្រ​គោលជំហរ​សមាគមអាស៊ាន​ ដែលក្នុងនោះគេថា​ ចិនមិនត្រូវបានអនុញ្ញាតឲ្យចាត់ទុកដែនសមុទ្រចិនខាងត្បូង​ជាអាណាចក្រ​ដែនទឹក​របស់ខ្លួននោះឡើយ ។

លោក ផុមផេអូ បានសរសេរ​នៅលើបណ្តាញ​ Twitter ថា «សហរដ្ឋអាមេរិក​ស្វាគមន៍​មេដឹកនាំអាស៊ានដែល​​​ទទូចថា ជម្លោះសមុទ្រចិនខាងត្បូង ត្រូវតែដោះស្រាយ​តាមខ្សែបន្ទាត់ច្បាប់អន្តរជាតិ រួមជាមួយ​ UNCLOS (អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ) ។ ចិនមិនត្រូវបានអនុញ្ញាត​ឲ្យគំរាមកំហែង​​​នៅក្នុងជម្លោះដែនសមុទ្រខាងត្បូង​ថា ជាអាណាចក្រដែនសមុទ្រ​របស់ខ្លួន​នោះឡើយ ។ យើង​នឹងនិយាយអំពីប្រធានបទនេះ​នៅក្នុងពេលឆាប់ៗ» ។

ក្រោយ​កិច្ចប្រជុំកំពូលរបស់អាស៊ាន​លើកទី​៣៦កាលពីថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០២០ សេចក្តីថ្លែងការណ៍​រួម​របស់មេដឹកនាំ​អាស៊ាន​បានសម្តែង​ព្រួយបារម្ភ​ចំពោះស្ថានភាពស្មុគស្មាញ​នៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូង ។

មេដឹកនាំអាស៊ាន​បានសង្កាត់ធ្ងន់ទៅលើ​សារសំខាន់​ការរក្សា និងលើកស្ទួយ​សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសិទ្ធិសេរភាព​នៅក្នុងការធ្វើនាវាចរណ៍​ ការហោះហើរ​ពីលើដែនសមុទ្រចិនខាងត្បូង ក៏ដូចជា​ការលើកស្ទួយដល់ច្បាប់អន្តរជាតិ ក្នុងនោះដូចជាអនុញ្ញា​ UNCLOS ឆ្នាំ១៩៨២ នៅសមុទ្រចិនខាងត្បូងផងដែរ ។

ភាគច្រើន​ដែនកោះ​នៅសមុទ្រចិនខាងត្បូង​ត្រូវបានគ្រប់គ្រង​ដោយ​ទីក្រុងប៉េកាំង ។ ទោះយ៉ាងណា ទឹកដីទាំងនោះ​ប្រទេសជាច្រើន​បានទាមទារកម្មសិទ្ធិផងដែរ ដូចជាវៀតណាម ប៉្រុយណេ និងហ្វីលីពីន​ ដែលជាសមាជិក​សមាគមអាស៊ាន ៕ ថាច់ យ៉ាត

Loading...