រដ្ឋមន្រ្តីការបរទេសចិនធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងស​ប្តា​ហ៍​នេះ

ក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង នៅសប្ដាហ៍នេះ មុនកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររវាងកូរ៉េខាងជើង នឹងអាម៉េរិក។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ចាប់ពីថ្ងៃពុធ គឺជាពេលវេលាដ៏សំខាន់ខណៈដែលកិច្ចខិតខំប្រឹងប្រែងត្រូវបានគេធ្វើឡើង ដើម្បី គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសនោះ ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា “សមាជិកក្រុមប្រឹក្សារដ្ឋ លោក វ៉ាង នឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង រី យូយ៉ុង” ។

កាលពីថ្ងៃសុក្រ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានព្រមព្រៀងគ្នាអំពីការបញ្ចប់អាវុធនុយក្លេអ៊ែរពេញលេញ និងការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីជំនួសបទឈប់បាញ់របស់កូរ៉េជាមួយសន្ធិសញ្ញាសន្តិភាព ។ នៅឯកិច្ចប្រជុំកំពូលនេះ លោក គីម ក៏បានយល់ព្រមរុះរើកន្លែងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅក្នុងខែឧសភា ហើយអញ្ជើញអ្នកជំនាញកូរ៉េខាងត្បូង និងអាមេរិក ឱ្យមកសង្កេតមើលផងដែរ ។

ប្រហែលជានៅក្នុងខែឧសភា លោក គីម ក៏នឹងមានកិច្ចប្រជុំកំពូលមួយជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីចរចាការរំសាយអាវុធនុយក្លេអ៊ែរ ។

នៅទីក្រុងព្យុងយ៉ាង លោក Wang ទំនងជាត្រូវបានប្រាប់ឱ្យដឹងពីលទ្ធផលនៃកិច្ចប្រជុំកំពូល Moon-Kim និងពិភាក្សាយុទ្ធសាស្រ្តសម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខ រវាងលោកគីម និង លោកត្រាំ ។

ដំណើរទស្សនកិច្ចរបស់លោក វ៉ាង ក៏អាចពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចិន ស៊ី ជីនពីង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេរាយការណ៍ថា នឹងប្រព្រឹត្តទៅនៅដើមខែមិថុនា តាមការសន្មតិ បន្ទាប់ពីកិច្ចប្រជុំកូរ៉េខាងជើង និងអាមេរិក ។

បន្ទាប់ពីមានការផ្លាស់ប្តូរគ្នាជាច្រើនឆ្នាំកន្លងមក ទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីរបស់ខ្លួន នៅពេលដែលកូរ៉េខាងជើង គ្រោងរៀបចំចរចាកម្មវិធីអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ៕ សុរ្ម័ន

Loading...