រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជម្រុញឱ្យលោកចៅក្រម និងលោកព្រះរាជអាជ្ញាត្រូវមានការ គោរពវិជ្ជាជីវៈ និងមានក្រមសិលធម៌ខ្ពស់ដើម្បីផ្តល់សេវាយុត្តិធម៌ជូនពលរដ្ឋ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បានជម្រុញឱ្យលោកចៅក្រម និលោកព្រះរាជអាជ្ញា ត្រូវមានការគោរពវិជ្ជាជីវៈ និងមានក្រមសិលធម៌ខ្ពស់របស់ចៅក្រម និងព្រះរាជអាជ្ញា ប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់សេវាយុត្តិធម៌ និងស្វែងរកយុត្តិធម៌ជូនដល់ពលរដ្ឋផ្អែកលើច្បាប់ និងបទដ្ឋានគតិយុទ្ធជាច្រើនទៀត ធ្វើយ៉ាងណាបង្កើននូវជំនឿទុកចិត្តនិងការគោរពពីសាធារណៈមកលើវិស័យតុលាការ គ្រាដែលរាល់ការសម្រេចកាត់ក្តីរបស់តុលាការកន្លងមកត្រូវគេមើលឃើញថា តែងរករិះគន់ពីមជ្ឈដ្ឋានពលរដ្ឋថា ជាការកាត់ក្តីអយុត្តិធម៌ ។

លោករដ្ឋមន្រ្តីមានប្រសាន៍ទៀតថា ជាធម្មតាការសម្រេចសេចក្តីរបស់តុលាការតែងតែ កើតឡើងមិនពេញចិត្តចំពោះអ្នកចាញ់ក្តីស្រែកថា ជាការកាត់ក្តីអយុត្តិធម៌ចំណែកអ្នកឈ្នះក្តី បែរនិយាយថាជាការកាត់ក្តីយុត្តិធម៌ ។

លោករដ្ឋមន្រ្តីក៏បានណែនាំនិងដាស់តឿនឱ្យលោកចៅក្រម និងលោកព្រះរាជអាជ្ញា ត្រូវប្រកាន់សម្បជញ្ញៈ មនសិកា និងឧត្តមគតិខ្ពស់ក្នុងការផ្តល់សេវាយុត្តិធម៌ និងស្វែងរក យុត្តិធម៌ជូនពលរដ្ឋ ប្រកបដោយតម្លាភាព សមភាព និងយុត្តិធម៌ស្របតាមច្បាប់ ជូនសាធារណៈជន គឺសំដៅធ្វើយ៉ាងណាឱ្យវិស័យយុត្ថាធិការកាន់តែ មានភាពល្អប្រសើរឡើង ។ ការប្រកាន់និងគោរពឱ្យបានម៉ឺងម៉ាត់ នូវក្រមសិលម៌ចៅក្រមនិង ព្រះរាជអាជ្ញា គឺជាត្រីវិស័យសម្រាប់ជួយតម្រង់ផ្លូវឱ្យចៅក្រមនិងព្រះរាជអាជ្ញា ឱ្យក្លាយខ្លួនជាអ្នកច្បាប់មានឧត្តមគិតខ្ពស់ក្នុងគោលបំណងពង្រឹងឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ចៅក្រមនិងព្រះរាជអាជ្ញាក្នុងការអនុវត្តកិច្ចការតុលាការ ដោយឈរលើស្មារតីគោរពច្បាប់ ។

ការលើកឡើងនិងជម្រុញរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ខាងលើគឺធ្វើឡើងក្នុងពិធីប្រកាសតែងតាំងកាន់ចូលមុខតំណែងនិងផ្ទេរភារកិច្ចលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅតុលាការខេត្តបន្ទាយមានជ័យ ។

ការប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ មកបំរើការងារជាព្រះរាជអាជ្ញា នៃអយ្យការអមសាលដំបូងខេត្តបន្ទាយមានជ័យ និងផ្ទេរភារកិច្ច លោកផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាដំបូងខេត្តបន្ទាយមានជ័យទៅបំពេញភារកិច្ចនៅក្រសួងយុត្តិធម៌វិញ ។

តមក លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាថ្មីក៏បានឡើងប្តេជ្ញាចិត្តគោរពនិងអនុវត្ត ដោយស្មោះត្រង់ចំពោះច្បាប់រដ្ឋធម៌នុញ្ញ និងព្រះមហាក្សត្រ ។

សូមបញ្ជាក់ថា នៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាត់ការសំណុំរឿងរាប់ពាន់ករណីរួចមកហើយក្នុងការដឹកនាំរបស់លោកព្រះរាជអាជ្ញាចាស់ និងនៅសេសសល់សំណុំរឿង ជាង៦០០ករណីទៀតត្រូវគេមើលឃើញថា ត្រូវលោកព្រះរាជអាជ្ញាថ្មីបន្តបំពេញកិច្ចការងាអនុវត្តចាត់ការបន្តទៀតផងដែរ ៕ ពាយព្យ

IMG_4891

IMG_4890

IMG_4889

IMG_4888

IMG_4887

IMG_4885

IMG_4888

Loading...

Leave a Reply

Your email address will not be published. Required fields are marked *