រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​៖ ការចាក់​វ៉ាក់សាំង ការពារ​កូ​វីដ​១៩ ត្រូវធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត តែ​ការចាក់​នេះ អាចធ្វើ​ឡើងជា​ចាំបាច់​ចំពោះ​បុគ្គល​មួយចំនួន​

ភ្នំពេញ​: លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ថ្លែងថា ជាគោលការណ៍ ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវធ្វើឡើង​ដោយ​ស្ម័គ្រចិត្ត ។ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​អាច​ត្រូវធ្វើ​ឡើងជា​ចាំបាច់​ចំពោះ​បុគ្គល​មួយចំនួន ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​ការងារ ឬ ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ ។​

​នេះ​បើតាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម Facebook របស់លោក គឹម សន្តិភាព នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ នេះ ។

​លោក គឹម សន្តិភាព ថ្លែង​ទៀតថា គោលការណ៍ នេះ គឺ ផ្អែកលើ​ស្ថានភាព​នៃ​ការងារ ឬ ស្ថានភាព​នៃ​មុខរបរ​របស់​បុគ្គល​នោះ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល យោងតាម​មាត្រា​១៦ នៃ​អនុក្រឹត្យ​ស្តីពី​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៕​

Loading...