រដ្ឋវ៉ាស៊ីនតោន អនុញ្ញាតឲ្យបុគ្គលិកធ្វើការនៅក្នុងផ្ទះ ទប់ស្កាត់ជំងឺឆ្លង COVID-19

ប្រជាជន​នៅ Washington ដែល​បច្ចុប្បន្ន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន ៣១ នាក់ ខណៈ​ចំនួន ១១ នាក់​បាន​ស្លាប់​នោះត្រូវ​បាន​ប្រាប់​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ​ទៅដើម្បី​បញ្ចៀស​ការ​រីក​រាលដាល​ឆ្លង​នៃ​វីរុស​ដ៏​កាច​សាហាវ​ថ្មី​នេះ ។

មន្ត្រី​សុខភាព​សាធារណៈ​ប្រចាំ​រដ្ឋ Washington បាន​ជំរុញ​ឲ្យ​រាល់​ជំនួញ​ក្នុង​តំបន់ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ខ្លួន​ទាំង​អស់ធ្វើ​ការ​ទំនាក់ទំនង​តាម​មធ្យោបាយ​ទូរគមនាគមន៍​វិញនៅ​ពេល ៣ សប្ដាហ៍​ខាង​មុខ ដើម្បី​ជា​ការ​បញ្ចៀសនិង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស COVID-19 ។

ក្នុង​នោះ​ដែរ ពួកគេ​ក៏​បាន​ផ្ដល់​យោបល់​ទៀត​ចំពោះ ក្រុម​មនុស្ស​ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ខ្លាំង​ជាង​គេរួម​មាន​មនុស្ស​មាន​វ័យ​ចំណាស់​លើស ៦០ ឆ្នាំ​ឡើង​ទៅ ស្ត្រី​មាន​ផ្ទៃពោះរួម​ទាំង​អ្នក​ដែល​មាន​សុខភាព និង​ប្រព័ន្ធ​ការពារ​ខ្សោយគួរ​ណាស់​តែ​សម្រាក​នៅ​ផ្ទះនិង​គួរ​ជៀសវាង​ការ​ជួបជុំ​កន្លែង​កកកុញ​ណា​មួយ ៕

Loading...