រដ្ឋសភាចាប់ផ្ដើមប្រជុំពិភាក្សាច្បាប់ចំនួន៣ដោយមានវត្តមានបក្សប្រឆាំង

ភ្នំពេញ៖នៅថ្ងៃទី១៦ ធ្នូ រដ្ឋសភាចាប់ផ្ដើមប្រជុំពិភាក្សាអនុម័តច្បាប់ចំនួន៣ ដោយមានវត្តមានបក្សប្រឆាំងចូលរួម បន្ទាប់ពីសមាជិកសភាបក្សនេះពហិកាមិនចូលរួមប្រជុំ ក្រោយមានហិង្សាវាយតំណាងរាស្ត្រកាលពីចុងខែតុលាមក។
សេចក្ដីព្រាងច្បាប់ទាំង៣នេះរួមមាន សេចក្ដីព្រាងច្បាប់ស្ដីពីការយល់ព្រមលើពិធីសារ សម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេត សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតមជ្ឈមណ្ឌលជីវចម្រុះអាស៊ាន និងសេចក្ដីព្រាងច្បាប់ ស្ដីពីសុខភាពសត្វ និងផលិតកម្មសត្វ។
ក្នុងកិច្ចប្រជុំនេះមានតំណាងរាស្ត្រ១០១រូប ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក ហេង សំរិន ហើយក៏មានវត្តមាននាយករដ្ឋមន្ត្រី និងអតីតអនុប្រធានទី១រដ្ឋសភា លោក កឹម សុខាផងដែរ។
ចំណែកកៅអីអនុប្រធានទី១រដ្ឋសភា នៅមិនទាន់មានសមាជិកសភាបក្សសង្គ្រោះជាតិរូបណាជំនួសឡើយ បន្ទាប់ពីសមាជិករដ្ឋសភាបក្សប្រជាជនកម្ពុជា បោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតួនាទីនេះ។

image454

Loading...

Leave a Reply

Your email address will not be published. Required fields are marked *