រដ្ឋសភាសម្រេចដកតំណែងលោក កឹម សុខា ពីអនុប្រធានរដ្ឋសភាជាផ្លូវការ

ភ្នំពេញ៖រដ្ឋសភាសម្រេចដកតំណែងលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាជាផ្លូវការ ដោយសំឡេងគាំទ្រ ៦៨ លើ ៦៨សំឡេង នៃសមាជិករដ្ឋសភាបក្សកាន់អំណាច។
កិច្ចប្រជុំរដ្ឋសភាដកតំណែងលោក កឹម សុខា នៅថ្ងៃទី៣០ តុលានេះ ពុំវត្តមានតំណាងរាស្ត្របក្សប្រឆាំងចូលរួមនោះទេ។
ប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់ថា ការសម្រេចដកតំណែងលោក កឹម សុខា នេះ ដោយមានសំណូមពរពីពលរដ្ឋកាលពីថ្ងៃទី២៦ ខែតុលា។
ប៉ុន្តែរដ្ឋសភានៅមិនទាន់ប្រកាសថា តំណែងអនុប្រធានទី១នេះ នឹងត្រូវជំនួសដោយតំណាងរាស្ត្រ ពីបក្សប្រជាជន ឬបក្សសង្គ្រោះជាតិនៅឡើយទេ។
កាលពីថ្ងៃទី២៦ ខែតុលា មានបាតុកម្មដែលដឹកនាំដោយអ្នកគាំទ្រគណបក្សប្រជាជន ប្រមាណ ៣ពាន់នាក់ ដាក់ញត្តិទាមទារឲ្យអនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១ រដ្ឋសភា និងបង្កឲ្យតំណាងរាស្ត្របក្សប្រឆាំងពីររូប រងរបួសធ្ងន់កំពុងព្យាបាលនៅប្រទេសថៃផង។
ចំណែកនៅខាងក្រៅរបងសភាវិញ មានសមត្ថកិច្ចយាមកាមយ៉ាងតឹងរ៉ឹង។

image2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *