រដ្ឋសភា​អនុម័ត​ទទួលស្គាល់​ឯកឧត្តម សុខ សូ​កាន ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​តាកែវ ជំនួស​ឯកឧត្តម សូរ ឃុន​

​រាជធានី​ភ្នំពេញ ៖ រដ្ឋសភាជាតិ​នា​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ​២០១៥ នេះ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ខ្លួន បានសម្រេច​ទទួលស្គាល់​ឯកឧត្តម សុខ សូ​កាន ជា​តំណាងរាស្ត្រ​ថ្មី នៃ​មណ្ឌល​ខេត្តតាកែវ ជំនួស​ឯកឧត្តម សូរ ឃុន ដែល​បានទទួល​មរណៈភាព​។​

​ក្នុងនោះ​ការប្រកាស​សុពលភាព នៃ​អាណត្តិ​របស់​ឯកឧត្តម សុខ សូ​កាន ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៥ នឹងធ្វើ​ឡើង​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា នាពេល​ខាងមុខនេះ​។​

​ជាមួយគ្នា​អង្គប្រជុំ​ក៏បាន​អនុម័ត​លើ​សំណើសុំ​ជ្រើសតាំង​ឯកឧត្តម សុខ សូ​កាន ជា​សមាជិក​គណៈកម្មកា​រ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជំនួស ឯកឧត្តម សូរ ឃុន បន្ទាប់ពី​ធ្វើ​សច្ចាប្រណិធាន​រួច​ផងដែរ​៕​

Na letter

Loading...

Leave a Reply

Your email address will not be published. Required fields are marked *