រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញនាំយកអំណោយមកឧបត្ថម្ភដល់អង្គភាពយោធាសម្ព័ន្ធមេត្រីភាពនៅទិសសមរភូមិមុខបា្រសាទព្រះវិហារ

ខេត្តព្រះវិហារ៖ អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំទិសជួរមុខបា្រសាទព្រះវិហារ ត្រូវគេឲ្យដឹងថា គឺជាអង្គភាពយោធាមួយ ដែលមានការទំនាក់ទំនង និងបានចងជាសម្ព័ន្ធមេត្រីភាព ជាមួយអង្គភាពអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ជាច្រើនឆ្នាំមកហើយនោះ នៅគ្រានេះអង្គភាពយោធាមួយនេះ នៅតែបន្តទទួលបានគ្រឿងឧបភោគបរិភោគ សម្ភារៈបរិក្ខាប្រើបា្រស់ និងថវិកា ពីអង្គភាពអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ។

ការចុះសាកសួរសុខ នាំយកអំណោយថវិកា គ្រឿងបរិភោគ គ្រឿងបរិក្ខា និងដើម្បីបន្តពង្រឹងចំណងសម្ព័ន្ធមេត្រីភាព រវាងថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័ត រាជធានីភ្នំ ពេញ និងអង្គភាព យោធាទិសជួរមុខបា្រសាទព្រះវិហារនោះ បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍២៣មេសា ចុងសប្តាហ៍មុននេះ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងដែនដីរដ្ឋបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អំណោយដែលនាំមកផ្តល់ជូន អង្គភាពសម្ព័ន្ធមេត្រី នៅគ្រានេះរួមមាន តុបាយចំនួន៦០ កៅអីចំនួន៦០០ មីយើង៥០០កេះតូច ឆៃប៉ូវផ្អែម២០០គីឡូក្រាម សៀង២០០គីឡូក្រាម ទឹកស៊ីអ៊ីវ១០០យួរ ទឹកត្រី១០០យួរ និងថវិកាចំនួន៥លានរៀល ផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ បង្គន់អនាម័យ២ខ្នងមាន៨បន្ទប់ និងឧបត្ថម្ភដល់អង្គភាពវរៈសេនាតូចចំនួន៤ទៀត ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដោយក្នុង១អង្គភាព ទទួលបានថវិកាចំនួន២លានរៀននោះបន្ថែមទៀតផងដែរ ៕ បក្សីជាយដែន

yass (7)

yass (10)

yass (9)

yass (8)

yass (6)

yass (1)

yass (2)

yass (3)

yass (4)

yass (5)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *