រដ្ឋាភិបាលកម្ពុជា ផ្តល់ថវិកាសម្រាប់កសាងស្លាក សម្គាល់ សព អតីតកងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង គ្រួសារកងទ័ពនៅសឹងរងខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ផ្តលជូនថវិកា មួយចំនួន តាមរយៈ លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោសម្រាប់កសាងស្លាកសំគាល់ ខាងមុខផ្នូរ សពយុទ្ធជនពលីចំនួន១០៤ នៅវិមានយុទ្ធជនពលី ក្នុងបុព្វហេតុជាតិមាតុភូមិ ស្ថិតនៅក្នុងខេត្តកំពង់ធំ នៅតំបន់ប្រតិបត្តិការ សឹករងកំពង់ធំនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន មានប្រសាសន៍ថា នេះគឺជា ការគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយសនិងការដឹងគុណចំពោះការធ្វើពលីកម្មដ៏មានតម្លៃរបស់អតីតយុទ្ធជនដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ។

លោកឧត្តមសេនីយ៍ទោ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ជាមួយបងប្អូនកងទ័ព និងអតីត យុទ្ធជន យុទ្ធជនពលី និង គ្រួសារកងទ័ពតាមរយៈការលើកកម្ពស់កម្រិតជីវភាពនិងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និង គ្រួសារកងទ័ព។

លោកមេបញ្ជាការសឹករង ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ លើវិស័យការពារជាតិតាមរយៈការគិតគូយកចិត្តទុកដាក់ចំពោះការហ្វឹកហ្វឺន ការកសាងអង្គភាពទ័ពនិងការស្នាក់នៅហូបចុករបស់កងទ័ព គ្រួសារកងទ័ពនិងក្នុងអង្គភាពដែលកន្លងមកសម្តេចបានផ្តល់នូវ ស៊ីម៉ងត៍ ដែក គ្រឿងសម្ភារៈបរិក្ខាពេទ្យ មី អង្ករ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។

សូមបញ្ជាក់ថា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ធ្វើសកម្មភាពការងារសមាគមអតីតយុទ្ធជនក្នុងខេត្តកំពង់ធំយ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់អុំពូមីងអតីតយុទ្ធជន ចុះជួបសំណេះនសំណាល សាកសួសុខទុក្ខ និងប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល និងជាពិសេសបានចុះជួយកសាងផ្ទះជូនអុំពូមីងអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ដែលទាំងនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត។ នេះសបញ្ជាក់ឱ្យឃើញថា ជាការគោរពដឹងគុណ និងការលើកតម្កើនទាំងកិត្តិយសនិងជីវភាពរបស់អុំពូមីងអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស្រស់ឈាមស្រស់ លះបង់គ្រួសារចូលរួមក្នុងបុព្វហេតុសង្គ្រោះនិងការពារជាតិ មាតុភូមិឱ្យរួចផុតចេញពីភ្លើងសង្រ្គាម ហើយមានឱកាសថ្មី ទទួលបានសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍរីកចម្រើននិងការរស់បានសុខសាន្តនិងសម្បូរសប្បាយរីករាយរបស់ប្រជាពលរដ្ឋដូចសព្វថ្ងៃនេះ។

គួររំលឹកផងដែរថា ការប្រគល់អំណោយដើម្បីកសាងស្លាកសំគាល់នៅខាងមុខផ្នូរសពយុទ្ធជនពលី បានធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនបានអញ្ជើញគោរពវិញាណក្ខន្ឌយុទ្ធជនពាក់លីក្នុងឱកាសដែលលោកហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជននៅខេត្តកំពង់ធំកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ៕


Loading...