រដ្ឋាភិបាលជប៉ុនផ្ដល់ហិរញ្ញប្បទាន ឥតសំណងដែល មានទឹកប្រាក់ សរុបចំនួន ៤.៥០១ លានយ៉េន  សម្រាប់អនុវត្ត គម្រោងចំនួនបីនៅកម្ពុជា

(ភ្នំពេញ)៖  ប្រមុខការទូតកម្ពុជា ឯកឧត្ដម  ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី  រដ្ឋមន្រ្ដីការបរទេស និង សហប្រតិបត្តិ ការ ន្តរ ជាតិ នៃព្រះរាជាណាចក្រកម្ពុជា  និង ឯកឧត្ដម  មិកាមិ  ម៉ាសាហ៊ីរ៉ូ  ឯកអគ្គរាជទូតជប៉ុន  ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥត សំណងរបស់រដ្ឋាភិបាលជប៉ុន  ដែលមានទឹកប្រាក់សរុបចំនួន  ៤.៥០១ លានយ៉េន  ប្រមាណ  ៤១,៤  លាន ដុល្លារ អាមេរិក     សម្រាប់អនុវត្ត គម្រោងចំនួនបីនៅកម្ពុជា នារសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ០២០នេះ នៅទីស្តីការក្រសួងការបរទេសនៃកម្ពុជា ។

គម្រោងដែលត្រូវអនុវត្តន៍ ឯកអគ្គរាជទូតជប៉ុន ឯកឧត្ដម  មិកាមិ  ម៉ាសាហ៊ីរ៉ូ  មានប្រសាសន៍ថា គម្រោងទី១.អាហារូបករណ៍សំរាប់ការអភិវឌ្ឍន៍ធនធានមនុស្ស  មានទឹកប្រាក់ចំនួន ៣៤៨ លានយ៉េន ប្រមាណ ៣,២ លានដុល្លារអាមេរិក ។ គម្រោងទី២.ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានទឹកប្រាក់ចំនួន ២,១៥៣លានយ៉េន ប្រមាណ ១៩,៨ លានដុល្លារអាមេរិក និង គម្រោងទី៣ កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រ សម្រាប់ការការពារនិងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានទឹកប្រាក់ចំនួន ២.០០០ លានយ៉េន ប្រមាណ ១៨,៤០លានដុល្លារអាមេរិក ។

ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនិងវិបត្តិនេះ យើងមិនអាចខ្វះបានទេក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល សម្រាប់ទប់ទល់ជំងឺឆ្លងជាទស្សនវិស័យរយៈពេលមធ្យម និងរយៈពេលវែង ដូចជា ការចាត់វិធានដើម្បីការពារអាយុជីវិត  និងកាត់បន្ថាយផលប៉ះពាល់សេដ្ឋកិច្ច សង្គម។  

ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែមានភាពល្អប្រសរថែមទៀត។ 
ក្នុងនាមរាជរដ្ឋាភិបាល  ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណ ចំពោះ រាជរដ្ឋាភិបាលជប៉ុននិងប្រជាជនជប៉ុនដែលបានផ្ដល់ជំនួយដ៍មានសារៈសំខាន់ ក្នុងការរួមចំណែកស្ដារនិងអភិវឌ្ឍន៍ នៅក្នុងប្រទេសកម្ពុជា វិស័យរួមមាន ៖ ការបោសសំអាតមីន ,ការលើកកម្ពស់សុខភាពអនាម័យជនបទ, ផ្គត់ផ្គង់ទឹកស្អាត, បណ្ពោះបណ្ដាលធនធានមនុស្ស ,វិស័យវប្បធម៌ , វិស័យអប់រំ  ប្រព័ន្ធគមនាគមន៍ ព្រមទាំងវិស័យផ្សេងៗ ជាច្រើនទៀត ផងដែរ ៕ 

Loading...